សន្ដិសុខសង្គម

ចាប់ឃាតកបានភ្លាមៗករណីអារកសម្លាប់ ប្រពន្ធនៅកោះរ៉ុងសន្លឹម

ព្រះសីហនុ៖កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុចាប់ឃាតកបានភ្លាមៗបន្ទាប់ពីអារកសម្លាប់ប្រពន្ធក្នុងបន្ទប់ដេកយ៉ាងរន្ធត់បំផុត ហើយយកទៅអនុវត្តតាមច្បាប់។ហេតុការណ៍គួរឱ្យតក់ស្លុតនេះ បានកើតឡើងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ឃាតកដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឆុន ប៊ុនឈន អាយុ៤៥ឆ្នំា។ចំណែកប្រពន្ធដែលស្លាប់ឈ្មោះឡុង ឡាប អាយុ៣៣ឆ្នំាំ ត្រូវក្រុមគ្រួសារយកសពទៅធ្វើបុណ្យ។

ករណីឃាតកម្មប្តីអារកសម្លាប់ប្រពន្ធដ៏សាហាវនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ព្រោះក្រោយសម្លាប់ប្រពន្ធរួចជនដៃដល់ជាប្តីក៏ត្រូវសមត្ថកិច្ចនាំខ្លួនភ្លាមៗយកទៅសាកសួរដើម្បីបន្តនីតីវិធី៕ដោយ៖វិចិត្រ