កីឡា

Man U កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ EFL Cup ក្រោយទម្លាក់ Nottingham Forest ៥-០ សរុបទាំង២ជើង

បិសាចក្រហម Manchester United បានផ្ដួល Nottingham Forest ៥-0 ​(គិតសរុបទាំង២ជើង) ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ។

អ្នកចាត់ការក្រុមលោក Eric ten hag នឹងត្រូវដឹកនាំក្រុមទៅជួប Newcastle United ខណៈវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ។

គួររំលឹកផងដែរថា​ Manchester United មិនដែលបានឈ្នះពានអ្វីទាំងអស់ ក្រោយតែពីធ្លាប់ឈ្នះពានលើកចុងក្រោយបង្អស់នៅរជ្ជកាលរបស់លោក Jose Mourinho ជាជើងឯក Europa League នៅឆ្នាំ 2017 ។

ងាកមកបច្ចុប្បន្នវិញ ក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់ បានធ្វើឲ្យក្រុមដែលមានរហស្សនាម បិសាចក្រហមកំពុងវិលត្រលប់ទៅរកភាពខ្លាំងរបស់ខ្លួនកាលពីអតីតកាលវិញ ក៏ដូចជាការឈ្នះពានលើកដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក Manchester United ផងដែរ៕