សេដ្ឋកិច្ច

សៀមរាប​ជាប់​លេខ​៤​ជា​«​គោលដៅ​ទេសចរណ៍​»​លើ​ពិភពលោក​របស់​TripAdvisor

​សៀ​បរាប​៖ ខេត្តសៀមរាប​ត្រូវបាន​កម្មវិធី Trending Destinations World TripAdvisor បោះឆ្នោត​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ចំណោម​​គោលដៅ​ទេសចរណ៍​នៅលើ​ពិភពលោក ចំនួន​២៥​ប្រទេស​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។

​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ប្រទេស​គុយបា លេខ​២​បាន​ទៅលើ​ប្រទេស​វៀតណាម លេខ​៣ ប្រទេស​អាហ្វ្រិក លេខ​៤​ខេត្តសៀមរាប ប្រទេស​កម្ពុជា ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅលើ​ប្រទេស​ថៃ ខណៈ​លេខ​ចំណាត់ថ្នាក់​លេខ​២៥ បាន​ទៅលើ ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក​។​

TripAdvisor ជា​ក្រុមហ៊ុន​ណែនាំ​ការធ្វើដំណើរ​ធំ​បំផុត​របស់​ពិភពលោក ដែល TripAdviso មាន​ទាំង​គេហទំព័រ និង​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ ដែល​អាចជួយ​អ្នកទេសចរ​ស្វែងរក​ទីកន្លែង​ទេសចរណ៍​នៅលើ​ពិភពលោក កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន​។ ក្រៅពីនេះ TripAdvisor ក៏​ជួយ​ទៅលើ​ការ​កក់​សំបុត្រ​យន្ដហោះ សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាដើម​៕ដោយៈសុភក្ត្រា