សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា​សម្រេច​មិន​យកពន្ធ​គ្រឹះស្ថាន​អប់រំ​ឯកជន រយៈពេល​៥​ឆ្នាំ​ទៀត​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​មិន​យកពន្ធ​ពី​គ្រឹះស្ថាន​អប់រំ​ឯកជន​រយៈពេល​៥​ឆ្នាំ​បន្តទៀត ពោលគឺ​ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨​។ ការសម្រេច​របស់​សម្តេច​តេ​ជោ​នេះ​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី​០១​កុម្ភៈ​។​

​សម្តេច ហ៊ុន សែន បានចាត់ទុក​គ្រឹះស្ថាន​អប់រំ​ឯកជន គឺជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បានឱ្យដឹងថា​សម្តេច ហ៊ុន សែន បានសម្រេច​អនុគ្រោះ​លើ​ពន្ធ​គ្រឹះស្ថាន​អប់រំ​ឯកជន រយៈពេល​៥​ឆ្នាំ​បន្តទៀត ពោលគឺ​ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨​។ ប៉ុន្តែ​ក្រៅពីនេះ​តម្រូវឱ្យ​បង់ពន្ធ​ចំនួន​៤​មុខ រួមមាន​៖ ពន្ធលើ ប្រាក់បៀវត្ស​រ៍​, ពន្ធ​កាត់​ទុក​លើ​ការជួល​ទីតាំង​, ពន្ធ​អចលនទ្រព្យ និង​ពន្ធ​ប៉ាតង់​។​

​លោក ហេង វ៉ាន់ដា បាន​គូសបញ្ជាក់ថា ការអនុគ្រោះ​ពន្ធ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន អាច​ពង្រឹង​ខ្លួនឯង​ឱ្យធ្វើ​សកម្មភាព​បាន​រឹងមាំ និង​ធ្វើឱ្យ​គុណភាព​អប់រំ​កាន់តែ​ល្អប្រសើរ៕ដោយៈផាវី