សន្ដិសុខសង្គម

ត្រៀមបញ្ជូន៥នាក់កាប់គេឱ្យរបួសប្លន់យកផ្លាកលេខម៉ូតូទៅតុលាការ

កណ្តាល៖នគរបាលស្រុកអង្គស្នូល បានចាប់ជនសង្ស័យចំនួន៥នាក់ ករណីប្រើកាំបិតកាប់មនុស្ស​ឱ្យរបួស​និងបំផ្លាញម៉ូតូប្លន់យកផ្លាកលេខ ហើយត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ កម្លាំងជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យ​ចំនួន៥នាក់ករណីប្រើកាំបិតកាប់ម្ចាស់ឱ្យរបួស-បំផ្លាញម៉ូតូនិងប្លន់យកផ្លាកលេខម៉ូតូនៅផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ៥នាក់ឈ្មោះ សារ៉ូ គន់លាង អាយុ១៦ឆ្នាំ-ឈ្មោះចាន់ ប្រេស៊ីល អាយុ១៧ឆ្នាំ-ឈ្មោះ លឹម ម៉េងគួយ អាយុ១៦ឆ្នាំ-ឈ្មោះ អ៊ីង សៀកផេង អាយុ១៧ឆ្នាំ-និងឈ្មោះ ភ្លោះ  អាយុ២០ឆ្នាំ។ពួកគេជាសិស្ស នៅឃុំឆក់ឈើនាង-ឃុំបែកចាន-ស្រុកអង្គស្នួលខេត្តកណ្ដាលនិងសង្កាត់បឹងធំ ខណ្ឌកំបូល។

ចំណែកជនរងគ្រោះឈ្មោះ ច្រឹក ម៉េងហុង អាយុ១៧ឆ្នាំ ជាសិស្សនៅស្រុកអង្គស្នួល រងរបួស និងម៉ូតូម៉ាកហុងដាឌ្រីមខូចខាតយ៉ាងដំណំ ហើយកាប់យកផ្លាកលេខកណ្ដាល1AQ-3315។វត្ថុតាងចាប់បានកន្ទុយម៉ូតូជាប់ជាមួយផ្លាកលេខជារបស់ជនរងគ្រោះ៕ដោយ៖វិចិត្រ