សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាជ្រុលបុកបង្គោលថ្ម បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

កណ្ដាល៖បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលបុកបង្គោលរបងថ្មពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនៅលើផ្លូវបេតុង​ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីរំលងអធ្រាត្រចូលថ្ងៃទី២  ខែកុម្ភៈ ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សល់ សំណាង អាយុ២៣ឆ្នាំ នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។អ្នករួមដំណើរឈ្មោះ មាន ហៀង អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយគ្នាពួកគេជិះម៉ូតូម៉ាកHONDA MSX គ្មានផ្លាកលេខ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍បានចុះពិនិត្យវាស់វែង និងយកម៉ូតូទៅទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងដើម្បីបន្តនីតិវិធី។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕ដោយ៖វិចិត្រ