សេដ្ឋកិច្ច

ក្រុមហ៊ុន​អាកាសចរណ៍​ចិន នឹង​ហោះហើរ​មកកាន់​ខេត្តសៀមរាប ពាក់កណ្តាល​ខែកុម្ភៈ​

​ភ្នំពេញ៖យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៦ និង​១៧ កុម្ភៈ នឹងមាន​ជើង​ហោះ​ហើរ​​ពី​ទីក្រុង​គួ​ន​មីង និង​ពី​សៀង​ហៃ ប្រ​ត្តិ​ប​ត្តិ​ការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern​។​

​របាយការណ៍​បាន​បញ្ជាក់ថា ៖​ចាប់ពី​ចុងខែ​មីនា ទៅ​ទើប​មានកម្ម​វិធី​ហោះហើរ​ទៀងទាត់​។ កម្ពុជា​នឹង​រៀបចំ​ពី​ធី​ស្វាគមន៍​ដ៏​សមរម្យ​មួយ ដូច​នៅ​ក្រុងព្រះសីហនុ​ផងដែរ​។​

​នៅ​សៀមរាប​បច្ចុប្បន្ន មាន​ជើងហោះហើរ​ចន្លោះ​ពី​១៦-១៩​ជើង ក្នុង​១​ថ្ងៃ ដែល​ភ្ញៀវ​ចន្លោះ​១៨០០-១៩០០​នាក់​។ រីឯ​ភ្ញៀវ​ទិញ​សំបុត្រ​ចូល​អង្គរ​យ៉ាងតិច​២០០០​នាក់​ក្នុង​មួយថ្ងៃ​ផងដែរ​៕ដោយៈសុភក្ត្រា