កីឡា

Man united ខ្ចីជើងបានខ្សែបម្រើម្នាក់ពី Bayern Munich

ដោយ៖ Rith Kongkea

ក្រុមបិសាចក្រហម Manchester United ឆ្មក់បានខ្សែបម្រើ Marcel Sabitzer ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ។ កីឡាករ Sabitzer នឹងមកចូលរួមជាមួយក្រុមបិសាចក្រហមនៅទឹកដី Old Trafford រហូតដល់ចប់រដូវកាល ។

បច្ចុប្បន្នខ្សែបម្រើឆ្នើមម្នាក់របស់ United គឺកីឡាករ Christian Eriksen កំពុងមានបញ្ហារបួស​ត្រូវសម្រាកព្យាបាល៣ខែ អំឡុងពេលប្រកួតជាមួយ Reading កាលពីសប្ដាហ៍មុនកន្លងទៅ  ខណៈអ្នកចាត់ការទូទៅលោក Eric tan hag សម្លឹងឃើញ Marcel Sabitzer ជាផ្នែកមួយអាចមក​ជំនួសតំបន់កណ្ដាលមួយនេះ៕