កីឡា

Bayern Munich គ្រោងនឹងចុះហត្ថលេខាលើកីឡាករ João Cancelo ក្នុងលក្ខខណ្ឌខ្ចីជើង

ដោយ៖ Rith Kongkea

Bayern Munich គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារ João Cancelo របស់ក្រុម Manchester City ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់ ៧០លានអឺរ៉ូ ។

នេះបើយោងតាម Athletic ម្ចាស់ជើងឯក Bundesliga គ្រោងនឹងចុះហត្ថលេខាលើកីឡាករអន្តរជាតិព័រទុយហ្គាល់ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ Cancelo សម្រេចចិត្តចង់ចាកចេញពី Man City ដោយពាក្យចចាមអារ៉ាមថារូបគេមានទំនាស់ជាមួយអ្នកចាត់ការក្លិបលោក Pep Guardiola ផងដែរ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះនៅតែមានតម្លៃខ្លួនថ្លៃដដែល ក្រោយពីផ្លាស់ពី Juventus ក្នុងឆ្នាំ 2019 មកចូលរួមជាមួយមេឃខៀវ ក្នុងតម្លៃ៦៥លានអឺរ៉ូ ។ ទោះបីជាយ៉ាងណាក៏ដោយ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ហាក់បីដូចជាបានធ្លាក់ទម្រង់លេង ដោយបានបង្ហាញខ្លួនឲ្យមេឃខៀវ Manchester City ត្រឹមតែ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៨ ប្រកួតនៅ Premier League ៕