សេដ្ឋកិច្ច

កម្ពុជា​នឹង​ទទួល​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៧​ពី​អាស៊ាន​

​ភ្នំពេញ​៖​កម្ពុជា​នឹង​ទទួល​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​២០២៣ចំនួន​១៧​ពី​អាស៊ាន​ក្រោម​ប្រភេទ​ស្តង់ដាអាស៊ាន​ចំនួន​៤។​រាជ ធានី​-​ខេត្ត​ចំនួន​៨​នឹង​ទទួលបាន​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​ទាំង​១៧​នេះ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០២៣​នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2023) ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្រោម​ប្រធានបទ អាស៊ាន​៖ ដំណើរ​ទៅកាន់​គោលដៅ​ដ៏​អស្ចារ្យ (ASEAN- A Journey to Wonderful Destinations)​ដែល​ចូលរួម​ដោយ​មន្ត្រី​ទេសចរណ៍ ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា រុស្សី និង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។

​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ផ្នែក​ឯកជន​កម្ពុជា​ក្នុងការ​រៀបចំ​និង​ចូលរួម​ក្ពិ​ព័រ​ណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX​ដោយ​រំពឹងថា​នឹងមាន​ប្រតិភូ​ចូលរួម​ជាង​២,០០០​នាក់ មាន​ស្តង់​ពិព័រណ៍ (Booths) ចំនួន​២៥០ និង​អ្នកលក់ (Sellers) មកពី​៥០០​ក្រុមហ៊ុន​និង​មាន​អ្នកទិញ (Buyers) ជាង​២៥០​ក្រុមហ៊ុន​ផងដែរ​៕ដោយៈផាវី