អន្តរជាតិ

ផ្កាដុះពីកាសែត! ក្រដាសកាសែតជប៉ុនត្រូវបានប្រើសម្រាប់ដាំផ្កាយ៉ាងពេញនិយម

ដោយ៖តុលា

ការច្នៃប្រឌិតចុងក្រោយបំផុតជប៉ុន ក្រដាសកាសែត អាចយកទៅដាំជាផ្កានិងបន្លែបានបន្ទាប់ពីអានចប់រួចហើយ។ វាត្រូវបានគេហៅថា “កាសែតបៃតង” ហើយត្រូវបានបង្កើតឡើងដោយអ្នកបោះពុម្ពផ្សាយប្រចាំថ្ងៃរបស់ជប៉ុនដ៏ល្បីល្បាញគឺ The Mainichi Shimbunsha ។

ក្រដាសកាសែតដែលអាចដាំជាដំណាំបាននេះមិនមែនជាព័ត៌មានថ្មីទេ។ វាត្រូវបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយត្រូវបានបង្កើតឡើងដោយល្បាយនៃក្រដាសអាចកែច្នៃ ទឹក និងផ្កាតូចៗ ឬគ្រាប់ពូជរុក្ខជាតិតូចៗ (វាក៏អាចធ្វើនៅផ្ទះបានយ៉ាងងាយស្រួលផងដែរ)។ របៀបប្រើក្រដាសនេះដើម្បីដាំឲ្យចេញរុក្ខជាតិ៖ នៅពេលដែលអ្នកបានបញ្ចប់ការអាចវារួចរាល់ហើយ កុំបោះវាចោល សូមហែកវាទៅជាបំណែកតូចៗ ដាំទឹក ហើយស្រោចទឹកវា ហើយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត អ្នកនឹងឃើញរុក្ខជាតិ និងផ្កាដុះចេញមកដោយមិននឹកស្មានដល់។

គំនិតនេះត្រូវបានបង្កើតឡើងដោយ Dentsu Inc ដែលជាទីភ្នាក់ងារផ្សាយពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន ធ្វើការជាមួយ “The Mainichi” ។ កាសែតបៃតងជាការប្ដេជ្ញាចិត្តចំពោះការការពារបរិស្ថាន។ កាសែតនេះបានទទួលជោគជ័យយ៉ាងធំធេង ពីព្រោះវាជួយដល់បរិស្ថានបោះពុម្ពជាងបួនលានច្បាប់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស និងប្រាក់ចំណូលប្រហែលប៉ែតសិបលានយ៉េន ស្មើនឹងជាង ៧០ម៉ឺនដុល្លារអាម៉េរិក។ គំនិតផ្តួចផ្តើមនេះក៏មានការចូលរួមពីសាលារៀនផងដែរ ដើម្បីបង្កើនការយល់ដឹងរបស់កុមារអំពីបញ្ហាបរិស្ថាន និងបង្រៀនពួកគេពីសារសំខាន់នៃការកែច្នៃសម្ភារប្រើប្រាស់ឡើងវិញ៕