កីឡា

Arsenal ធ្លាក់ចេញត្រឹមជុំទី4 នៃពានរង្វាន់ FA Cup ក្រោយចាញ់ Man City ១ទល់០

ដោយ៖Rith Kongkea

Manchester City បានកក់កៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ហើយបន្ទាប់ពីបានផ្ដួលដៃគូប្រកួតប្រជែងនៅ Premier League ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ។

អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ជឿជាក់ថាការឈ្នះ Arsenal នៅ FA Cup នេះ មិនអាចប្រៀបធៀបទៅលើជ័យជម្នះនៅក្របខណ្ឌ Premier League ដែរនឹងត្រូវជួបគ្នានៅខែក្រោយឡើយ ។

បុរសសញ្ជាតិអេស្ប៉ាញលោក Mikel Arteta បានសម្ដែងការខកចិត្តក្រោយក្រុមរបស់លោករងបរាជ័យ ហើយត្រូវជ្រុះចេញត្រឹមជុំទី៤នេះ ៕