កីឡា

Cristiano Ronaldo ត្រូវបានអ្នកគាំទ្រ Al-Ittihad ឌឺដងជាមួយការស្រែកច្រៀង Lionel Messi

ដោយ៖ Rith Kongkea

Cristiano Ronaldo ត្រូវបានស្វាគមន៍ជាមួយនឹងការស្រែកច្រៀង Lionel Messi ពីសំណាក់អ្នកគាំទ្រ Al-Ittihad ខណៈក្រុម Al-Nassr បានជ្រុះចេញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Saudi Super Cup កាលពីថ្ងៃព្រហស្បតិ៍។

ក្លិបថ្មីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានចាញ់ក្រុមម្ចាស់ផ្ទះ Al-Ittihad ដោយលទ្ធផល 3ទល់១ ។ Ronaldo បង្ហាញខ្លួនឲ្យ AL- Nassr ២ប្រកួតហើយ ប៉ុន្តែរូបគេមិនទាន់អាចរកគ្រាប់បាល់ឲ្យក្លិបបាននៅឡើយទេ៕