អន្តរជាតិ

អ៊ុយក្រែនថាទាហានរុស្ស៊ីរបួសគរជើងពេញមន្ទីរពេទ្យពិបាករកកន្លែងដាក់នៅតំបន់កាន់កាប់បណ្តោះអាសន្ន

អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីបានបង្ខំប្រជាជនឲ្យចាកចេញពីទឹកដីកាន់កាប់ ដោយយកកន្លែងធ្វើជា​មន្ទីរពេទ្យទុកសម្រាប់ដាក់ទាហានរបស់ខ្លួនដែលរបួសគរជើងក្នុងសមរភូមិ។

តាមរយៈគណនីបណ្តាញសង្គមហ្វេកបុករបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា ទាហានរុស្ស៊ីរបួសជាបន្តបន្ទាប់បានសម្រុកបញ្ជូនទៅ​កាន់​មន្ទីរពេទ្យនានាក្នុងទីក្រុង Starobilsk ក្នុងខេត្ត Luhansk ភាគខាងកើតដែលកាន់កាប់បណ្តោះអាសន្ន។ ទាហានរុស្ស៊ីរបួសក្រោយថ្មីៗប្រហែលជា១០០នាក់ត្រូវបានបញ្ជូនទៅទីនោះឈានចូលថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យចំនួនអ្នករបួសបានកើនឡើង រហូតធ្វើឲ្យមន្ទីរពេទ្យចាល់មានការកកស្ទះ។

សេចក្តីរាយការណ៍បានបន្តថា ជាក់ស្តែងដូចជានៅទីក្រុង Horlivka ខេត្តDonetsk អ្នកកាន់កាប់កំពុងបង្ខំ​បុគ្គលិកនៃក្រុមហ៊ុនសាធារណៈក្នុងស្រុកចាកចេញពីស្រុកភៀសឆ្លងដែនទៅរុស្ស៊ី ទទួលយកនូវ​លិខិត​ឆ្លងដែនឲ្យបានឆាប់។ ក្នុងករណីតម្រូវការមិនត្រូវបានបំពេញត្រឹមថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ខាងមុខ​នេះទេ និយោជិតទាំងនោះនឹងត្រូវបណ្តេញចេញ”។ ជុំវិញព័ត៌មាននេះរុស្ស៊ីមិនបានចេញឆ្លើយតប​នោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា