សេដ្ឋកិច្ច

ភ្ញៀវទេសចរចេញចូលខេត្តស្ទឹងត្រែងមានសន្ទុះកើនឡើង

ស្ទឹងត្រែង៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ​ក្នុងដំណើរទស្សនាកម្សាន្តចូលទឹកដីខេត្តស្ទឹងត្រែងកើនឡើងគួរឱ្យគត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃក្រោយជំងឺកូវីដ19 ស្ងប់ស្ងាត់ ។

មន្ត្រីដដែលបានបន្តថា កាលពីថ្ងៃ២៥ ខែមករាឆ្នាំ២០២៣ ជនជាតិបរទេស​សរុបចំនួន២៥នាក់ដែលបាន​ធ្វើដំណើរតាមរថយន្តទេសចរណ៍ចេញពីខេត្តសៀមរាប​មកខេត្តស្ទឹងត្រែង​ឆ្ពោះទៅច្រក​អន្តរជាតិ​ព្រំដែន​ត្រពាំង​គ្រៀល​កម្ពុជា​-ឡាវ​។នៅថ្ងៃដដែលភ្ញៀវបានធ្វើដំណើរមកពីខេត្តរតន​គិរី​ ទៅកម្សាន្ត​នៅប្រទេសឡាវបានមកឆ្លងកាត់ខេត្តស្ទឹងត្រែង។

ក្នុងនោះមានប្រុសចំនួន១៥នាក់និងស្រ្តីចំនួន១២នាក់។នេះសង្កេតឃើញថាភ្ញៀវទេសចរមកពីតាម​បណ្ដាខេត្តតំបន់ទេសចរណ៍សៀមរាបអង្គរនិងមកពីខេត្តតំបន់ព្រៃភ្នំចូលមកខេត្តស្ទឹងត្រែងនិងធ្វើដំណើរទៅប្រទេសឡាវ។ពីប្រទេសឡាវមកប្រទេសកម្ពុជាមានសន្ទុះភ្ញៀវជារៀងរាល់ថ្ងៃ៕ដោយ:សុខុម