សន្ដិសុខសង្គម

ត្រៀមបញ្ជូនបុរសសម្លាប់ប្រពន្ធរួចប្រគល់ខ្លួន ឱ្យសមត្ថកិច្ច​ទៅតុលាការ

ត្បូងឃ្មុំ៖បុរសម្នាក់បានចាក់សម្លាប់ប្រពន្ធរួចប្រគល់ខ្លួនឱ្យសមត្ថកិច្ច ត្រូវផ្នែកជំនាញបានកសាង សំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ​បុរស​ជា​ប្ដី​ម្នាក់​បាន​ប្រើ​ខ្សែ​រឹ​​ត​ក​និង​បាន​យក​ពន្លាក​ចៀរ​ជ័រកៅស៊ូមក​ចាក់​​ប្រពន្ធ​បណ្ដាល​ឱ្យ​ស្លា​​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​ម​។អំពើឃាតកម្មនេះ​បាន​កើតឡើង​នៅចម្ការ​កៅស៊ូ​ក្នុងភូមិ​បុស្ស​ចេក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ​ កាលពីល្ងាចថ្ងៃទី២៤ ខែមករា។

ក្រោយ​ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើង ​បុរស​ជា​ប្ដី​បាន​ជិះ​ម៉ូតូ​ចេញ​ទៅប្រគល់ខ្លួននៅប៉ុស្តិ៍ នគរបាលដោយ​មិន​បាន​រត់គេច​ខ្លួន​​ឡើយ​។ជនសង្ស័យឈ្មោះជឹម ឆាន អាយុ៣១ឆ្នាំ នៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ចំណែកប្រពន្ធដែលស្លាប់ឈ្មោះកាក់ ស៊ាង ហៅបឿក អាយុ៣៦ឆ្នាំ។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ​ប្ដី​ប្រពន្ធ​នេះតែងតែ​មានជម្លោះ​​ជា​ញឹកញយ ហើយក៏​បាន​លែងលះ​គ្នាដោយ​បន្សល់​ទុកកូន​២​នាក់​ឱ្យ​រស់នៅ​ជាមួយតា,​យាយ​​ជា​អ្នក​មើលថែ​ទាំ​។​ក្រោយ​មកបុរស​ជា​ប្ដី​បាន​មក​សុំ​ជានា​ជាមួយ​ប្រពន្ធ​រស់នៅជាមួយ​គ្នា​​វិញ។

នៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​បាន​ផឹកស្រាជាមួយអ្នកភូមិ​ស្រវឹង​ខ្លាំងក៏​បាន​បោះពាក្យ​សម្ដី​ប្រាប់​គេឯង​ថា“​ថ្ងៃនេះ​បើ​មិន​ស្លា​​ប់​ខ្ញុំក៏​ស្លា​​ប់​ប្រពន្ធដែរ​”។ជនសង្ស័យបាន​ជិះ​ម៉ូតូ​​ដល់​ផ្ទះ​​​បាន​បង្កជម្លោះ​ហើយ​បាន​យក​ខ្សែ​រឹតច​​ង​កនិងយក​ពន្លាក​ចៀរ​ជ័រ​ចាក់​បំពង់កប្រពន្ធបន្ថែមទៀតបណ្តាល​ឱ្យ​ស្លា​ប់​តែ​ម្តង​៕ដោយ៖វិចិត្រ