សន្ដិសុខសង្គម

ចោទប្រកាន់អ្នកបើករថយន្តក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា បានចោទប្រកាន់បុរសបើករថយន្ត ក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់និងរបួស។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣ថា ជនជាប់ចោទឈ្មោះសោម​ ណូរីទីយា ភេទប្រុស អាយុ១៩ឆ្នាំ ដែលបានបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអាយុ៦០ម្នាក់ស្លាប់និងរបួស។តុលាការបានបើកការស៊ើបអង្កេតតាមបញ្ញតិ្តមាត្រា៨៣និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យបានបន្តថា ជនជាប់ចោទមិនបានបង្ហាញ​មុខតាមការកោះរបស់តុលាការទេ។បុរសរូបនេះបានប្រព្រឹត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាចាស់ ដោយបើករថយន្តបុកម៉ូតូជនគ្រោះមានគ្នា៣នាក់និងបង្កឱ្យឈ្មោះសុខ ឡេង ភេទប្រុស អាយុ៦០ឆ្នាំស្លាប់ពេលបញ្ជូនដល់ពេទ្យនិងរងបួស២នាក់។

តុលាការបានចោទ២បទល្មើស តាមមាត្រា៨៣ ការបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់និងរងរបួសដល់អ្នកដទៃ៕ដោយ៖វិចិត្រ