អន្តរជាតិ

ចិនក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញយន្តហោះប្រយុទ្ធគ្មានមនុស្សបើក

ដោយ៖សហការី

គេសង្កេតឃើញនៅតាមមូលដ្ឋានកងទ័ពរបស់ប្រទេសជាច្រើនបាននឹងកំពុងស្តុកទុកយន្តហោះប្រយុទ្ធគ្មានមនុស្សបើកផលិតនៅប្រទេសចិន ហើយបានដាក់ពង្រាយនៅលើសមរភូមិប្រយុទ្ធ  ប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា អ៊ីរ៉ាក់ និង អេត្យូពី ជាដើម។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន បានបញ្ជូនយន្តហោះផលិតនៅប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាយន្តហោះប្រយុទ្ធគ្មានមនុស្សបើក ឬ ហៅថា UAVs ដែលជាផ្នែកមួយក្នុងយុទ្ធនាការវាយប្រហាតាមអាកាសដ៏បំផ្លិចបំផ្លាញបំផុតមួយ ហើយបានសម្លាប់ជនស៊ីវិលនៅយេម៉ែនជាង ៨,០០០ នាក់ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ។ ចំណែកឯប្រទេសអ៊ីរ៉ាក់វិញ អាជ្ញាធរបានថ្លែងឲ្យដឹងថា ពួកគេបានប្រើប្រាស់យន្តហោះប្រយុទ្ធគ្មានមនុស្សបើកផលិតនៅប្រទេសចិន ដើម្បីធ្វើការឆ្មក់វាយប្រហាតាមអាកាសជាង ២៦០ លើកប្រឆាំងលើគោលដៅរបស់ក្រុម ISIL (ISIS) គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ ដោយទទួលបានជោគជ័យក្នុងកំរិតខ្ពស់រហូតជិត ១០០ ភាគរយ។

ចំណែកនៅក្នុងប្រទេសមីយ៉ាន់ម៉ាឯនោះវិញ ពួកយោធាប្រដាប់ដោយយន្តហោះប្រយុទ្ធគ្មានមនុស្សបើករបស់ចិន បានវាយប្រហារតាមអាកាសរាប់រយលើកលើជនស៊ីវិល និងលើគោលដៅក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួនកាលពីពីរឆ្នាំមុន ក្នុងខណៈនេះដែប្រទេសអេត្យូពី កងនាវារបស់លោកនាយករដ្ឋមន្ត្រី Abiy Ahmed ដែលមានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើករបស់ចិន អ៊ីរ៉ង់ និងទួកគី ក៏ត្រូវបានរងការិះគន់ផងដែរនៅក្នុងការជួយគាំពាដល់កងទ័ពរបស់គាត់ក្នុងការរារាំងពួកឧទ្ទាមដែលប៉ុនប៉ងលើកទ៍័ពលុកលុយនៅក្នុងឆ្នាំ ២០២១ ដែលជាការគំរាមកំហែងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់គាត់។

អ្នកទិញយន្តហោះប្រយុទ្ធគ្មានមនុស្សបើកប្រភេទផ្សេងទៀតរបស់ចិន ដែលជាយន្តហោះមានមុខងារបន្ថែមពីលើការស៊ើបការណ៍ ដូចជាអាចបាញ់មីស៊ីលពីលើអាកាសជាដើម ប្រទេសទាំងនោះរួមមានដូចជា ម៉ារ៉ុក អេហ្ស៊ីប អាល់ហ្សេរី អេមីរ៉ាតអារ៉ាប់រួម (UAE) ប៉ាគីស្ថាន និងស៊ែប៊ីជាដើម។

បើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាក្រុមអ្នកស្រាវជ្រាវនឹងតាមដានការផ្ទេរសព្វាវុធជាសាកល បានបង្ហាញថា ប្រទេសចិនបានបញ្ជូនយន្តហោះប្រយុទ្ធគ្មានមនុស្សបើក ចំនួន ២៨២ គ្រឿងទៅឱ្យប្រទេសចំនួន ១៧ នៅក្នុងទសវត្សរ៍កន្លងមក ដែលធ្វើឱ្យប្រទេសចិនបានក្លាយជាអ្នកនាំចេញអាវុធប្រភេទនេះនាំមុខគេនៅលើពិភពលោក។ បើយយោងតាមការប្រៀបធៀប រវាងសហរដ្ឋអាម៉េរិក ដែលមានយន្តហោះ UAVs ដ៏ទំនើបបំផុតក្នុងពិភពលោក នោះបានផ្តល់យន្តហោះប្រយុទ្ធគ្មានមនុស្សបើក ត្រឹមតែចំនួន ១២ គ្រឿងប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា ដែលផ្តល់ទៅប្រទេសបារាំង និងចក្រភពអង់គ្លេស នេះបើយោងតាមទិន្នន័យរបស់ SIPRI ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកនៅតែនាំមុខគេក្នុងការនាំចេញយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក។

ការវាយលុករបស់ប្រទេសចិនលើទីផ្សារពិភពលោកសម្រាប់យន្តហោះគ្មានមនុស្សបើកបំពាក់អាវុធក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋក្នុងការផ្តល់មូលនិធិដ៏មហាសាលដើម្បីលើកកំពស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះឲ្យក្លាយទៅជា “ស្តង់ដារលំដាប់ពិភពលោក”។ លោកប្រធានាធិបតីចិនលោក Xi Jinping បានពណ៌នាថា យន្តហោះប្រយុទ្ធ គ្មានមនុស្សបើកមានសមត្ថភាព “ផ្លាស់ប្តូរស្ថានភាពសង្រ្គាមបានយ៉ាងសម្បូរបែប” ហើយកាលពីឆ្នាំមុន នៅក្នុងអំឡុងពេលសមាជបក្សកុម្មុយនិស្តបានសន្យាថានឹង “បង្កើនល្បឿនអភិវឌ្ឍន៍សមត្ថភាពយន្តហោះប្រយុទ្ធគ្មានមនុស្សបើក និងភាពឆ្លាតវៃរបស់វា”។

មន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) លោក John Schaus បាននិយាយថា “យន្តហោះគ្មានមនុស្សបើកគឺជាផ្នែកមួយដ៏សំខាន់នៃគំនិតសង្គ្រាមផ្តល់ព័ត៌មានរបស់ប្រទេសចិន” ។ លោកបានថ្លែងឲ្យដឹងថា ” កម្រិតសមត្ថភាពដ៏ខ្ពង់ខ្ពស់បែបនេះអាចធ្វើឱ្យប្រទេសចិនមានសមត្ថភាពក្នុងការបំពេញបេសកកម្មនៅឆ្ងាយពីព្រំដែនរបស់ខ្លួនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធលំបាកៗ ឬកាត់បន្ថយហានិភ័យបាននៅក្នុងកំរិតទាបជាងយន្តហោះដែលមានវត្តមានបុគ្គលិកយោធារបស់ខ្លួន ” ។

ក្នុងខណៈពេលដែលមិនមានគេដឹងថាប្រទេសចិនមានគោលដៅធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនោះ ប្រទេសចិនបានដាក់ពង្រាយយន្តហោះប្រយុទ្ធនៅក្នុងសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែកញ្ញា បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយស្វយ័តនោះ។

ចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីវាយយកកោះនេះមកគ្រប់គ្រងនោះទេ។

ពេលនោះហើយដែលយន្តហោះប្រយុទ្ធគ្មានមនុស្សបើករបស់ចិននឹងដើរតួយ៉ាងសំខាន់ក្នុងការប្រឈមមុខដាក់គ្នាជាមួយតៃវ៉ាន់។

អ្នកជំនាញអាកាសចរណ៍យោធាចិន លោក Fu Qianshao បានប្រាប់កាសែត Global Times ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិនកាលពីខែកញ្ញាថា យន្តហោះប្រយុទ្ធគ្មានមនុស្សបើកនឹងស្ថិតក្នុងចំណោមអាវុធវាយប្រហារដំបូងគេដែលត្រូវបានដាក់ពង្រាយក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ ក្នុងខណៈពេលនេះអ្នកវិភាគរបស់លោកខាងលិចក៏និយាយដូចគ្នាដែរ។ កងទ័ពរំដោះប្រជាជន (PLA) ទំនងជានឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមួយចំនួនធំក្នុងការចាប់ផ្តើមសង្រ្គាមណាមួយក្នុងគោលដៅគ្រប់គ្រងកិច្ចការការពារដែនអាកាសរបស់គេ។

  • ‘ល្អគ្រប់ជ្រុងជ្រោយ’

អ្នករាយការណ៍អាកាសចរណ៍ នៅ Janes លោក Akhil Kadidal ដែលជាប្រព័ន្ធផ្សព្វផ្សាយមានឯកទេសខាងបញ្ហាការការពារជាតិ បានថ្លែងអោយដឹងថា រហូតមកទល់នឹងពេលនេះ ការផ្តោតសំខាន់របស់កម្មវិធីយន្តហោះគ្មានមនុស្សបើករបស់ប្រទេសចិនគឺផ្អែកទៅលើការចម្លងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសផ្សេងៗ។ ទាំងនេះរួមបញ្ចូលទាំងការឈ្លបយកការនឹងការតាមដានឃ្លាំមើល ការវាយប្រហារ ពីអកាសនិងសមត្ថភាពសង្គ្រាមអេឡិចត្រូនិចផងដែរ។

លោកបានកត់សម្គាល់ថាយន្តហោះគ្មានមនុស្សបើកដែលលក់ដាច់បំផុតរបស់ប្រទេសចិនគឺ Caihong ៤ គឺស្ទើរតែដូចគ្នាទៅនឹង MQ-៩ Reaper ដែលផលិតនៅសហរដ្ឋអាម៉េរិក ខណៈដែល Wing Loong ២ ដ៏ពេញនិយមគឺស្រដៀងទៅនឹង MQ-១ Predator ដែលផលិតដោយសហរដ្ឋអាម៉េរិក។ “កម្មវិធី UAV ជាច្រើនរបស់ចិនគឹជាចំណាប់អារម្មណ៍របស់ទីក្រុងប៉េកាំងក្នុងការបង្កើតទម្រង់ឲ្យប្រសើជាងសមភាគីលោកខាងលិចរបស់ពួកគេ។ វីងឡុង ២ និង ៣ គឺជាឧទាហរណ៍ស្រាប់។ “ផ្អែកលើសេចក្តីថ្លែងការណ៍របស់ចិន UAVs ទាំងពីរនេះមិនត្រឹមតែលឿនជាងសមភាគីអាម៉េរិករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេនិយាយថាមានសមត្ថភាពផ្ទុកសព្វាវុធបានធំជាងផងដែរ”។

ខណៈពេលដែលមានទម្រង់រចនាបទ និងសមត្ថភាពស្រដៀងៗគ្នាទៅនឹងយន្តហោះគ្មានមនុស្សបើកដែលផលិតនៅសហរដ្ឋអាម៉េរិក យន្តហោះរបស់ចិននេះក៏មានតម្លៃថោកផងដែរ ជាហេតុធ្វើឱ្យវាកាន់តែទាក់ទាញសម្រាប់អ្នកទិញនៅលើសកលលោក។ ឧទាហរណ៍ដូចជា CH-៤ និង Wing Loong ២ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី $១ លានទៅ $២ លាន ខណៈដែល Reaper មានតម្លៃ ដល់ទៅ $១៦ លាន និង Predator $៤ លាន នេះបើយោងតាម CSIS ដែលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកជាអ្នកគិត ។

ការលក់ក្នុងតម្លៃថោកជាងគេនេះ បានន័យថា ប្រសិនបើមានរដ្ឋាភិបាលណាដែលចាប់អារម្មណ៍គេក៏អាចទិញយន្តហោះគ្មានមនុស្សបើកក្នុងបរិមាណមួយកាន់តែច្រើនថែមទៀតផងដែរ។

“ក្នុងលក្ខខណ្ឌអនុវត្ត និងចំណាយគឺឈរលើមូលដ្ឋានស្រដៀងៗគ្នា ប្រព័ន្ធរបស់ចិនទំនងជាមានតម្លៃថោក ហើយនៅក្នុងតំបន់ខ្លះមានសមត្ថភាពទិញបានតិចជាងនេះ ក៏ប៉ុន្តែក្រោយមកប្រហែលជាលែងមានកង្វល់សម្រាប់រដ្ឋដែលចង់ទិញឲ្យបានច្រើនទៀតហើយ គឺគេមានសមត្ថភាពសម្រាប់ផ្តល់ជូន។ អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)លោក Douglas Barrie បាននិយាយដូច្នេះ។

ចំពោះលក្ខខណ្ឌទូទាត់ប្រទេសចិនក៏អាចបត់បែនបានសម្រាប់អ្នកទិញដែលមានចំណាប់អារម្មណ៍ផងដែរ។ យោងតាមព័ត៌មាន South China Morning Post កាលពីឆ្នាំមុន អ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង លោក Zhou Chenming បានប្រាប់សារព័ត៌មានថា “ក្រុមហ៊ុនចិនបានឲ្យដឹងថាប្រទេសទាំងនោះនៅអាហ្រ្វិកខាងជើងមិនមែនជាប្រទេសអ្នកមាននោះទេតែគេបានអនុញ្ញាតឱ្យប្រទេសទាំងនេះមិនចាំបាច់ទូទាត់ជាសាច់ប្រាក់ ប៉ុន្តែដោយប្រកាន់គោលការណ៍បង់រំលស់ ជួនកាលថែមទាំងអាចដោះដូរយន្តហោះគ្មានមនុស្សបើកជាមួយនឹងធនធានធម្មជាតិក្នុងស្រុកដូចជារ៉ែជាដើម” ។

មានកត្តាផ្សេងៗទៀត ដែលអ្នកវិភាគនិយាយថាដោយសារតែមានការគ្រប់គ្រងលើការនាំចេញដែលដាការកំណត់មួយដោយសហរដ្ឋអាម៉េរិក ប្រទេសនាៗកំពុងងាកទៅរកប្រទេសចិន ។

ទីក្រុងវ៉ាស៊ីនតោនបានដាក់កម្រិតលើការលក់យន្តហោះប្រយុទ្ធគ្មានមនុស្សបើក របស់ខ្លួន ដោយលើកឡើងពីរបបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល ដែលជាកិច្ចព្រមព្រៀងមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ដើម្បីកំណត់ការរីកសាយនៃទម្រង់អាវុធដែលមានសមត្ថភាពវាយប្រហារដោយអាវុធគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ។ មានរបាយការណ៍ថាគេបានបដិសេធសំណើសុំទិញយន្តហោះបំពាក់អាវុធពីប្រទេសហ្សកដានី អ៊ីរ៉ាក់ និងអារ៉ាប់រួម ដែលជាហេតុបង្ខំឱ្យប្រទេសទាំងនេះបែមកទិញពីប្រទេសចិនជំនួសវិញ។

សហការីជាន់ខ្ពស់នៅ IISS លោក Franz-Stefan Gady បាននិយាយថា “ប្រទេសចិនមានដាក់កម្រិតតិចតួចលើការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ” ។

លោកបាននិយាយថា “នេះមានន័យថាប្រទេសដែលទិញ UAVs អាចដាក់ពង្រាយវាតាមដែលពួកគេមើលឃើញថាសមរម្យ ទោះបីជាវាបំពានច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សក៏ដោយ”។

សម្រាប់ប្រទេសចិន ទន្ទឹមនឹងនោះ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសផ្សេងៗទៀតនៅលើសមរភូមិ មានផ្តល់នូវមតិសម្រាប់ជាការកែលម្អដើម្បីកែសម្រួលដល់សមត្ថភាពឧបករណ៍ប្រើប្រាស់។ ហើយក្នុងខណៈដែលសហរដ្ឋអាម៉េរិកបន្តរក្សាផ្នែកបច្ចេកវិទ្យានៅក្នុង UAVs នោះអ្នកវិភាគមួយចំនួនបាននិយាយថាប្រទេសចិនអាចតាមទាន់បានយ៉ាងលឿន។

ក្នុង “កម្មវិធីមិនមានមនុស្សបើកជាច្រើនប្រភេទរបស់ប្រទេសចិនគឺជាចេតនាបង្ហាញពីបច្ចេកវិទ្យា ដើម្បីជំរុញភាពប៉ិនប្រសប់ក្នុងស្រុករបស់ខ្លួន។ ឧស្សាហកម្មក្នុងស្រុកបំរើការលើគម្រោងទាំងនេះដើម្បីបង្កើនសមត្ថភាពជាក់ស្តែង ក្នុងការអភិវឌ្ឍ និងការផលិតរបស់ពួកគេ” លោក Kadidal នៅ Janes បាននិយាយដូច្នេះ។ “ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគំនិតនេះអាចទទួលបានជោគជ័យ ប្រទេសចិនត្រូវបានបង្ហាញថាមានភាពចាស់ទុំយ៉ាងឆាប់រហ័សលើទម្រង់បច្ចេកវិទ្យាសម្រាប់បញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធ” ។

លោក Kadidal បាននិយាយសំដៅទៅលើការបង្ហាញយន្តហោះ Wing Loong ១០ UAV នៅឯកម្មវិធីផ្សាយថ្មីៗនៅទីក្រុង Zhuhai របស់ប្រទេសចិន។ លោកបាននិយាយថា កងទ័ពអាកាសរបស់ PLA បានបង្ហាញយន្តហោះគ្មានមនុស្សបើកតាមពណ៌របស់វា ដោយបង្ហាញថា UAV ដែលត្រូវបានគេនិយាយថាមានសមត្ថភាពប្រតិបត្តិការផ្នែកសង្គ្រាមអេឡិចត្រូនិចបានចូលបម្រើសេវាកម្មហើយ។

លោកបានបន្តថា៖ “ ការអភិវឌ្ឍ UAV នេះបានឆ្លងផុតពីដំណាក់កាលគំនិតផ្តួចផ្តើមទៅជាការចាប់ផ្តើមដ៏មានសក្ដានុពលក្នុងរយៈពេលត្រឹមតែប្រាំមួយឆ្នាំតែប៉ុណ្ណោះ” ៕

ប្រភព អាល់ហ្សាហ្សឺរ៉ា