សេដ្ឋកិច្ច

ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ សម្រាប់​ផលិតផល​កសិកម្ម និង​កម្មន្តសាល​របស់​កម្ពុជា​

​ភ្នំពេញ​៖​ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ សម្រាប់​ផលិតផល​កសិកម្ម និង​កម្មន្តសាល​របស់​កម្ពុជា ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេ ភាគីរ​រវាង​ប្រទេស​ទាំងពី​សម្រេចបាន​ប្រមាណ ១ ប៊ី​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០២២ ជាមួយនឹង​កំណើន​ប្រមាណ ២៤% បើ​ប្រៀប ធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន ៧៨៦ លាន​ដុល្លារ​អាម៉េរិក​។

​ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស រួមមាន​៖ សំលៀកបំពាក់ ស្បែកជើង កង់​និង​ផលិតផល​កសិកម្ម​ជាដើម រីឯ​ទំនិញ​នាំចូល​សក្តានុពល​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​វិញ រួមមាន​៖ គ្រឿងយន្ត ឱសថ និង​ភេសជ្ជៈ​។​ល​៕

​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ នា​ថ្ងៃទី​២៥​ ខែ មករា ឆ្ នាំ២០២៣ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​និង​ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ទើប​តែងតាំង​ថ្មី បាន​ពិភាក្សា​ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។

​ភាគី​ទាំងពីរ បានកត់សម្គាល់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ជាពិសេស​ចំពោះ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើត​វេទិកា​ពាណិជ្ជកម្ម​និង​វិនិ​យោគ​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ នាពេល​សមស្រប​ខាងមុខ ដើម្បី​ជំរុញ​ការវិនិយោគ និង​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន បន្ថែមទៀត​៕ដោយៈសិរីមតី