សេដ្ឋកិច្ច

ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា បាន​ត្រូវ​បន​្ទាប​មក​ត្រឹម​៥,៦%​នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖​នាឱកាស វេទិកាសាធារណៈ ស្តីពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ឯកឧត្ដម     វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំនេះ គ្រោង​នឹងមាន ៦,៦% ប៉ុន្ដែ​តាម​ការវាយតម្លៃ​ចុងក្រោយ គឺមាន​កំណើន​ត្រឹមតែ ៥,៦% ប៉ុណ្ណោះ ជា​តួលេខ​ថ្មី​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា អនុម័ត​ឲ្យ​ប្រើប្រាស់ និង​ជា​តួលេខ​ប្រាកដនិយម​ជាងគេ ព្រមទាំង​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការវាយតម្លៃ​របស់ ស្ថាប័ន​អន្ដរជាតិ​ធំៗ​ផងដែរ​។​

ឯកឧត្ដម វ​ង្សី វិស្សុត បន្ថែមថា ឆ្នាំ ២០២៣ ជា​ឆ្នាំ​សាកល្បង​មួយ ដែល​ត្រូវ​តទល់​នឹង​ភាពលំបាក​ដោយ​ត្រូវ​ប្រឈម​ហានិភ័យ​ដូចជា បញ្ហា​អតិផរណា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​បញ្ហា​ប្រាក់​ដុល្លារ​ឡើងថ្លៃដែល​ហានិភ័យ​នេះ បានក្លាយ​ជាការ​ពិត ខណៈ​សេដ្ឋកិច្ច​​សកល ក៏​ត្រូវបាន​ស្ថាប័ន​អន្តរជាតិ​ធំៗ ទម្លាក់​ការ​ព្យាករ​មក​ត្រឹម ២,៧% សម្រាប់​ឆ្នាំ ២០២៣​នេះ​។​

ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២៣​នេះ ធៀប​នឹង​ឆ្នាំ​២០២២ មានការ​កើនឡើង​បន្ដិច ដោយសារតែ​ការ​ងើបឡើង​នៃ​វិស័យ​កសិកម្ម​បន្ដិច ខណៈ​ផលិតផល​កម្មន្ដសាល​មិនមែន​កាត់ដេរ រំពឹង​មាន​កំណើន​ខ្ពស់ ហើយ​ក្ដីសង្ឃឹម​ខ្លាំង​គឺ ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍ចំណែកស៊ី​ហ្គេម ក៏​ដើរតួនាទី​ធំ​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​ទោះបីជា​យ៉ាងណា វិស័យ​សំណង់និង​អច​ល​នទ្រព្យ នៅតែ​ស្ថិតក្នុង​ភាព​ទាន់​មិនល្អ​ប្រសើរ​នៅ​ឆ្នាំ ២០២៣​នេះ ដែលមាន​កំណើន​យឺតយ៉ាវ​អូសបន្លាយ​បន្ដទៀតប្រសិនបើ​សភាព​ការណ៍​វិនិយោគ​ខាងក្រៅ​ប្រទេស មិនទាន់​ប្រសើរឡើង​៕ដោយៈសិរីមតី