អន្តរជាតិ

រកឃើញកង្កែកយក្សទម្ងន់ជិត៣គីឡូក្រាមនៅប្រទេសអូស្រា្តលី

ដោយ៖តុលា

សត្វកង្កែបយក្សកម្រមិនធ្លាប់ឃើញត្រូវបានគេដាក់ឈ្មោះថាជា Toadzilla រកឃើញនៅរដ្ឋ Queenslandប្រទេសអូស្រា្តលី។

នាយកដ្ឋានបរិស្ថាន និងវិទ្យាសាស្ត្រនៃរដ្ឋ Queensland បាននិយាយកាលពីថ្ងៃសុក្រថា សត្វដែលមានរាងដូចកង្កែបដ៏ធំសម្បើមមួយក្បាលនេះ ត្រូវបានគេដាក់ឈ្មោះថា “Toadzilla” ត្រូវបានរកឃើញដោយក្រុមអនុរក្សនៅក្នុងឧទ្យានជាតិ Conway នៃរដ្ឋ Queensland និងមានទម្ងន់ ២.៧ គីឡូក្រាម (ជិត ៦ ផោន) ដែលអាចជាកំណត់ត្រាពិភពលោកថ្មីមួយ។ វាត្រូវបានរកឃើញដោយអ្នកដំណើរម្នាក់ឈ្មោះ Ranger Kylee Gray ហើយបានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Gray បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ខ្ញុំបានចុះទៅចាប់សត្វនោះ ហើយមិនគួរជឿថាវាធំ និងធ្ងន់ដល់ម្លឹងនោះទេ”។ នាងបាននិយាយទៀតថា៖ “យើងដាក់ឈ្មោះវាថា Toadzilla ហើយដាក់វាចូលក្នុងកុងតឺន័រយ៉ាងរហ័ស ដើម្បីយើងអាចយកវាចេញពីព្រៃ”៕

ប្រភព៖ ALJAZEERA