អន្តរជាតិ

ពូទីនថាប្រទេសលោកកំពុងជួបប្រទះនឹងការខ្វះខាតថ្នាំពេទ្យហើយ

ប្រធានាធិបតីរុស្ស៊ីវ្លាឌឹមៀរពូទីន បានចេញមុខទទួលស្គាល់ថា ប្រទេសរបស់លោកបាន​កំពុងជួបប្រទះ​នឹងកង្វះខាតថ្នាំពេទ្យមួយចំនួនសំខាន់ៗ ដោយសារឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច។

ការទទួលស្គាល់នេះ បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយគណៈមន្ត្រីក្រោមឱវាទ​កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។ ពូទីនថា “មានការខ្វះខាតថ្នាំពេទ្យមួយចំនួន ទោះបីជាយើងបានឃើញផលិតកម្មឱសថនៅក្នុងត្រីមាសទី ១ នៃឆ្នាំមុនរបស់រុស្ស៊ីបានកើនឡើង​ប្រហែល ២២ ភាគរយក៏ដោយ” ។ “៦០ ភាគរយនៃឱសថនៅលើទីផ្សារគឺជាឱសថក្នុងស្រុក។ ហើយឱនភាព ឬការថយចុះនៃ​ថ្នាំ​មួយ​ចំនួនឥឡូវនេះ​បាន​កើត​ឡើង ហើយ​តម្លៃ​ក៏បាន​កើន​ឡើងដែរ”។

យោងតាមតួលេខពីឧស្សាហកម្មបានគូសបញ្ជាក់ឲ្យដឹងថា កង្វះខាតថ្នាំមួយចំនួនពីបរទេស គឺដោយសារការដាក់ទណ្ឌកម្មការចែកចាយរបស់លោកខាងលិចតាមរយៈការរឹតត្បិតការដឹកជញ្ជូន ការធានារ៉ាប់រង ឧបសគ្គគយ និងវិធានការរឹតបន្តឹងផ្សេងទៀត។ ទន្ទឹមជាមួយគ្នានេះ ក៏មានរបាយការណ៍​ពីលោកខាងលិចមួយលេចឡើងផងដែរថា ប្រធានាធិបតីពូទីនសព្វថ្ងៃអាចរស់នៅមានសុខភាព​គ្រាន់បើបាន គឺដោយសារតែបានទទួលទាននូវថ្នាំបរទេសនោះឯង ខណៈដែលថ្នាំរុស្ស៊ីនៅមានកម្រិត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា