សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ស្វាយរៀង៖ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែមករា បានបញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក-ជួញដូរសារធាតុញៀនខុសច្បាប់ទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១-២២ ខែមករា កម្លាំងអាវុធហត្ថក្រុងបាវិតនិង ខេត្ត បានចុះបង្ក្រាបករណីរក្សាទុក-ជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅភូមិបាវិតកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង។ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ជនសង្ស័យឈ្មោះផូ ស៊ុនវ៉ា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះហ្វឿងទុនអាញ់ អាយុ២៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូ, ឈ្មោះង្វៀងវ៉ាន់ណាញ់ អាយុ៣១ឆ្នាំ,ឈ្មោះង្វៀងទឹងអាន់ អាយុ៣២ឆ្នាំ ពួកគេ៣នាក់ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង។វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន១៩កញ្ចប់ ប្រភេទ គ្រាប់ចំនួន៨គ្រាប់និងទូរសព្ទ៥គ្រឿង៕ដោយ៖វិចិត្រ