សន្ដិសុខសង្គម

តុលាការកំពុងសាកសួរលើជនសង្ស័យ ៤ នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមករានេះ បានបញ្ជូនជនជាតិចិន៣នាក់ និងស្រ្តីខ្មែរម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាច្រើនគីឡូក្រាមទៅតុលាការនិងកំពុងបន្តនីតិវិធី។

មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យ៤នាក់មានឈ្មោះទាន់លី ជាម្ចាស់គ្រឿងញៀន, ឈ្មោះហាវយីជុន, ឈ្មោះថាំងយីហាន់ ភេទស្រី។៣នាក់នេះជាជនជាតិចិន និងឈ្មោះ រ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ។ក្រុមជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ ចាប់ខ្លួននៅក្នុងខុនដូផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០២៣។

ពេលឃាត់ខ្លួន ផ្នែកជំនាញបានដកហូតវត្ថុតាងមាន កញ្ឆាក្រៀមជាង២គីឡូក្រាម, វត្ថុជាសារធាតុរាវកេតតាមីនចំនួន៥០ដប, គ្រឿងញៀនប្រភេទ MDMA ៦៩៣កញ្ចប់, ប្រភេទកាហ្វេអ៊ីនទម្ងន់៩០០ក្រាម និងម្សៅពណ៌ទឹកក្រូច៨១កញ្ចប់។ជនសង្ស័យ៤នាក់ខាងលើ ត្រូវតុលាការភ្នំពេញកំពុងសាកសួរចម្លើយនៅឡើយ៕ដោយ៖វិចិត្រ