អន្តរជាតិ

ដើមអូលីវអាយុជាង៣០០០ពាន់ឆ្នាំជាដើមឈើចាស់ជាងគេក្នុងលោក

ដោយ៖តុលា

ដើមអូលីវអាយុជាង៣០០០ឆ្នាំ  ដែលមានអាយុកាលតាំងពីសម័យ Minoan ចន្លោះឆ្នាំ ១៣៥០ ដល់ ១១០០ មុនគ.ស នៅប្រទេសក្រិកជាប់ជាដើមឈើចំណាស់ជាងគេបំផុតរបស់ពិភពលោក។

ដើមឈើនេះត្រូវបានគេប៉ាន់ប្រមាណថាមានអាយុពិតប្រាកដគឺ ៣២៥០ ឆ្នាំដែលមានអាយុកាលតាំងពីសម័យក្រោយ Palatial Minoan មានទីតាំងស្ថិតនៅជាប់ផ្លូវដែលឡើងពី Kavusi ទៅ Azoria នៅតំបន់ Kavousi, Crete, ប្រទេសក្រិក។ វាជាដើមឈើដ៏អស្ចារ្យ ធំ ហើយមានជីវិត និងមានសុខភាពល្អរឹងមាំរាប់ចាប់ពីឬស ដល់ចុងនៃស្លឹក។ ដើមរបស់វាមានអង្កត់ផ្ចិតពី ៤.៧ ទៅ ៧ ម៉ែត្រ បែកមែក ប្រហែល ១០ ម៉ែត្រ និងមានកម្ពស់ជិត ៧ម៉ែត្រ។

នៅឆ្នាំ ២០០៤ អ្នកឈ្នះពានរង្វាន់រត់ម៉ារ៉ាតុងនៃកីឡាអូឡាំពិកទីក្រុងអាថែន គឺជាស្ត្រីដំបូងដែលបានទទួលកម្រងផ្កាធ្វើពីឬសនៃដើមអូលីវមួយនេះ៕

ប្រភព៖Patraoncrete