សន្ដិសុខសង្គម

ក្រុមចោរហារយឆក់កាបូបពីស្ត្រី​​កម្មករ​បោស​សំរាម​តាមផ្លូវយកទៅបាត់

ភ្នំពេញ៖ក្រុមចោរហារយដែលតែងឆក់យកសម្ភារនិងទ្រព្យសម្បត្តិពលរដ្ឋទូទៅដោយគ្មានក្តីមេតា្តនោះ បានឆក់យកកាបូបពីស្ត្រីម្នាក់ជាកម្មករបោសសំរាមតាមផ្លូវយកទៅបាត់។ករណីបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលនេះនៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពី​វេលា​ទៀបភ្លឺថ្ងៃ​ទី​២៥ ខែមករា។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុ ស្ត្រី​ម្នាក់ជា​កម្មករ​បោស​សំរាម​​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ​កំពុង​តែ​ជិះ​កង់​អា​គុយ​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ។មកដល់កន្លែងខាងលើ មាន​ចោរ២នាក់ជិះម៉ូតូ១គ្រឿង​មកឆក់​យក​កាបូប​ដែល​ទុក​ក្នុងត្រកកង់អាគុយ​បាន​សម្រេចរួចជិះគេចខ្លួនបាត់។

ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ ភាព អាយុ​៤៨​ឆ្នាំ ស្នាក់​នៅ​ក្នុងទីតាំងក្រុមហ៊ុន​ស៊ី​ន​ទ្រី ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ចំណែក​សម្ភារ​​ក្នុង​កាបូបដែលបាត់បង់​​មាន ទូរសព្ទ​ដៃ​ម៉ាក oppo មួយ​គ្រឿង​- លុយ​ខ្មែរ​៣​ម៉ឺន​រៀល- ប័ណ្ណ ប.ស.​ស.១​សន្លឹកនិង​សម្លៀក​បំពាក់​មួយ​កំ​ផ្លេ​៕ដោយ៖វិចិត្រ