សេដ្ឋកិច្ច

ការតភ្ជាប់​ស្ពាន​ ផ្លូវ ​កាន់តែ​ខិតជិត​ដល់​អ្នកស្រុក​សេ​សាន​

ស្ទឹងត្រែង​៖ពីមុន​គឺជា​ផ្លូវ​រទេះគោ ​ផ្លូវ​ដីស​ ក្រួស​ក្រហម ​មកដល់​បច្ចុប្បន្ន​ប្រែក្លាយជា​ផ្លូវ​ចាក់​កៅស៊ូ​ដែល​ត​ភ្ជាប់​ស្ពាន ​ផ្លូវ​និង​លូ​ពី ក្រុង​ស្ទឹង​ត្រែង​ឆ្ពោះទៅកាន់​ទីរួមស្រុក​សេសា​ន​និង​មាន​ផ្លូវលំ​នៅតាម​បណ្ដា​ឃុំ​ជាច្រើន​ខ្សែ​ទៀត​កាន់តែ​កៀក​រវាង​ទីប្រជុំជន​និង​តំបន់​ដាច់ស្រយា​ល​​។​ជាពិសេស​នោះបាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ដឹក​ក​សិ​ផល​ផ្សេងៗ​ពី​តំបន់​ជនបទ​មក​ទី​រួម​ខេត្ត​។​

​លោក សរ គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ​បាន​និយាយ​រៀបរាប់​ពីស​មិទ្ធ​ផលត​ភ្ជាប់​ផ្លូវ​ទៅកាន់​ស្រុក​សេសា​ន​និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​ក្នុង​ខេត្តស្ទឹងត្រែង​ឆ្នាំ​២០២២​និង​គម្រោង​ឆ្នាំ​២០២៣​ដែល​គ្រោង​នឹង​ស្ថាបនា​ជា​បន្តទៀត​។​

ការតភ្ជាប់​ផ្លូវ​ស្ពាន​លូ​ដែលជា​សរសៃឈាម​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅក្នុង​ស្រុក​សេសា​ន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឆ្ងាយៗ​ពិ​ទី​រួម​ខេត្ត​មាន​ជីវភាព​ប្រសើរ​មាន​ការដាំដុះ​បន្លែ​គ្រប់​ប្រភេទ​យកមក​លក់​នៅ​ទីផ្សារ​។​លើស​ពីនេះ​នៅតាម​ដង​ទន្លេសេសាន​មានការ​រៀបចំ​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​។​ជាមួយ​នោះ​វិស័យ​ឯកជន​ក៏បាន​ផុស​ឡើង​មានការ​រៀបចំ​ឲ្យ​ក្លាយជា​តំបន់​ទេសចរ​ផងដែរ​៕ ដោយៈសុខុម​