សន្ដិសុខសង្គម

អាវុធហត្ថបញ្ជូនក្រុមចោរឆក់ទូរសព្ទចំនួន៤នាក់ទៅតុលាការ

ភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣ បានបញ្ជូនក្រុមចោរឆក់ ទូរសព្ទចំនួន៤នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២០-២១ ខែមករា កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ក្រុមជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆក់ទូរសព្ទ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ២គ្រឿងម៉ាកBEATផ្លាកលេខភ្នំពេញ1AI-4566 ម៉ូតូជិះធ្វើសកម្មភាព-ម៉ាក NEX ផ្លាកលេខភ្នំពេញ1JW-0760 ម៉ូតូជិះធ្វើសកម្មភាព និងផ្លាកលេខម៉ូតូចំនួន១-លេខភ្នំពេញ1TF-1518។

ជនសង្ស័យទាំង៤នាក់ឈ្មោះ អូក ឆាយ អាយុ១៧ឆ្នាំ, ឈ្មោះ ណោង វុទ្ធីគីមឡាយ អាយុ១៦ឆ្នាំ, ឈ្មោះ វ៉ា វាសនា អាយុ១៤ឆ្នាំ និងឈ្មោះ មាស រតនៈ ហៅអាហ៊ីង អាយុ១៧ឆ្នាំ។ពួកគេមានមុខរបរ មិនពិតប្រាកដ នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ទាំង៤នាក់ បានសារភាពនៅចំពោះមុខ សមត្ថកិច្ចថា បានឆក់ទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន៕ដោយ៖វិចិត្រ