អន្តរជាតិ

វិមានក្រឹមឡំាងថាទណ្ឌកម្មអាម៉េរិក ធ្វើអ្វីទាហានស៊ីឈ្នួលរុស្ស៊ីមិនបានឡើយ

ក្រោយអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ចូលជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន​អន្តរជាតិធំបង្អស់មក វិមានក្រឹមឡាំងបានបោះសម្ដីមកថា ទណ្ឌកម្មនឹងមិនអាចធ្វើអ្វីកើតលើ​ទាហានស៊ីឈ្នួលបានឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទថា ទណ្ឌកម្មរបស់អាម៉េរិកនឹងមិនអាចធ្វើអ្វីប៉ះពាល់ដល់ទាហានស៊ីឈ្នួលទាំងនោះបានទេ។  ហើយក៏នឹងមិនមកពាក់ព័ន្ធ ឬប៉ះពាល់ដល់ប្រយោជន៍ប្រទេសរុស្ស៊ីបាននោះដែរ។ សម្រង់ប្រសាសន៍ “ខ្ញុំមិនគិតថា ន័យជាក់ស្តែងវានឹងជះឥទ្ធិពលអាក្រក់ ខូចសារប្រយោជន៍សម្រាប់ប្រទេសរបស់យើង និងសូម្បីតែក្រុមហ៊ុនយោធាឯកជន Wagner”។

ដំណឹងនេះកើតឡើង ក្រោយពេលដែលសេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមទាហាន​ស៊ីឈ្នួលនឹងត្រូវបានចាត់តាំងជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់ជាងគេបំផុត ហើយទណ្ឌកម្មថ្មី​ប្រឆាំងវានឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ។ ស្ថាបនិកនៃអង្គការទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ភ្លាមៗនោះ ក៏បានសរសេរសុំសួររកភ័ស្តុតាងជាក់លាក់បញ្ជាក់អំពីឧក្រិដ្ឋកម្ម​ដែលត្រូវបានចោទប្រកាន់ទៅកាន់អ្នកនាំពាក្យសន្តិសុខជាតិអាម៉េរិក លោក John Kirby ផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា