អន្តរជាតិ

កូរ៉េខាងជើងនឹងចាប់ប្រហារជីវិត បើប្រជាជនណាមួយហ៊ានមើលរឿងអាសអាភាស

ចំណែកឯរដ្ឋាភិបាលកូរ៉េខាងជើងវិញ នៅសប្តាហ៍នេះត្រូវបានគេរាយការណ៍ថា រដ្ឋបាលនឹង ដាក់ទោសប្រហារជីវិតតែម្តង ប្រសិនបើប្រជាជនណាម្នាក់រកឃើញប្រព្រឹត្តកំហុសមើលរឿង អាសអាភាស។

យោង​តាម​សក្ខីកម្ម​អ្នក​រត់ចោល​ជួរ​ម្នាក់បាននិយាយ​ក្នុង​របាយ​ការណ៍​ថ្មី​មួយត្រូវបានដកស្រង់ ដោយកាសែតដេលីមែល បានឲ្យដឹងថា ក្រុម​អ្នក​ពង្រឹងច្បាប់កូរ៉េខាងជើង​កំពុង​ធ្វើ​ការយ៉ាងសកម្ម នារយៈពេលចុងក្រោយនេះ ដើម្បី​បិទ​ទូរទស្សន៍​បរទេស ការ​កាត់សក់ និង​សូម្បី​តែ​ពិធី​ខួប​កំណើត។ របាយការណ៍បានបន្តថា “ក្រុមប្រតិបត្តិការស៊ើបអង្កេតគឺជាឧបករណ៍លាក់កំបាំង ដែលត្រូវបាន ប្រើប្រាស់ចាត់តាំងដោយរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលបំណងចុងក្រោយរបស់ពួកគេ តាមការឃ្លាំមើលគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស និងសមត្ថភាពក្នុងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ សូម្បីតែចំពោះអ្នកស្រុកម្នាក់ៗ”។ ក្រុមសម្ងាត់ថ្មីរបស់លោក គីម ជុងអ៊ុន ទាំងនោះនឹងចុះចាប់ប្រជាជន ណាដែលមើលរឿងអាសអាភាស យកមកកាត់ទោសប្រហារជីវិតដោយគ្មានស្តាយស្រណោះ។

ជុំវិញដំណឹងទាំងនេះ មិនមានការឆ្លើយតបជាផ្លូវការពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះទេ។ កាលពីដើមខែមករាឆ្នាំ២០២៣នេះ រដ្ឋបាលលោកគីមបាននិយាយជាផ្លូវការថា បានប្រហារជីវិត និស្សិតបួននាក់ដែលត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ និងបង្ខំឱ្យធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដោយសារតែពួកគេបានរកឃើញសង្ស័យមើលទូរទស្សន៍បរទេសច្រើនពេក តាមរយៈការប្រើពាក្យ និយាយការបញ្ចេញសំឡេង ឬឃ្លាពីភាគខាងត្បូង៕

ប្រភព៖ Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា