សេដ្ឋកិច្ច

កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​៤​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣​នេះ​

​ភ្នំពេញ​: ប្រទេស​កម្ពុជា រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៤​លាន​នាក់ នៅ​ឆ្នាំ​២០២៣​។​នេះ​បើតាម​លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​។​

​លោក​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស ដ៏​សំខាន់បំផុត​សម្រាប់​ពិភពលោក​ហើយ​ការបង្កើន​ប្រសិទ្ធភាព​របស់​ចិន​លើ​យុទ្ធសាស្ត្រ​កូ​វីដ​-១៩ គឺជា​អត្ថប្រយោជន៍ មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​ទេសចរណ៍​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖​វត្តមាន​ភ្ញៀវទេសចរ​ចិន មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​ក្នុង​ឆ្នាំ​២០២២ ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​២,២៨​លាន​នាក់​ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ចំនួន​១០៦.៨៧៥​នាក់ ជា​ជន​ជាតិចិន​៕ដោយៈផាវី