សន្ដិសុខសង្គម

ចាប់ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធរឿងឆបោកលុយជាង៧ម៉ឺនដុល្លារ

ដោយ៖រតនា

ភ្នំពេញើ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២៣ បានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លើបទល្មើសរំលោភលើទំនុកចិត្តរឿងលុយជាង៧ម៉ឺនដុល្លារ។

ជនជាប់ចោទឈ្មោះ ហ៊ុន សំណាង ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១ ផ្លូវC ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពុំ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី យី សុខវួច វិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០១៧ តាមមាត្រា៣៩១.៣៩២ នៃក្រមព្រហ្មទណ្ឌ និងចេញដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួនជនជាប់ចោទរូបនេះ ដើម្បីយកមកអនុវត្តទោសតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕