កីឡា

Mahrez ជួយស្រោចស្រង់ Man city យក៣ពិន្ទុ ក្រោយវាយបកឈ្នះ Spurs វិញ

ដោយ៖ Rith Kongkea

ក្រុមមេឃខៀវ Manchester City ទទួលបាន ៣ពិន្ទុបន្ថែមទៀត ក្រោយវាយបកយកឈ្នះទៅលើ Spurs ដោយលទ្ធផល ៤-២ ឡើងមកឈរលេខ២វិញកាលពីយប់មិញនេះ ។ ក្រុមរបស់លោក Conte បានបើកការនាំមុខមុនរហូតដល់២គ្រាប់នៅតង់ទី១ ប៉ុន្តែចូលមកដល់តង់ទី២ Man City វាយបកបាន៤គ្រាប់មកវិញ ខណៈកីឡាករ Riyad Mahrez ជាវីរបុរសរបស់ Man City ក្រោយរកបាន២គ្រាប់ចុងម៉ោងផ្ដាច់ដង្ហើមរបស់ Spurs ។

គិតមកទល់ពេលនេះ Manchester City បានឡើងមកឈរលេខ ២វិញហើយ តាមពីក្រោយក្រុមកំពូលតារាង Arsenal ៨ពិន្ទុ៕