កម្សាន្ដ

រូបភាពផ្សេងៗដែលគេតុបតែងមុនពិធីចូលឆ្នាំចិនចូលមកដល់នៅហ្វីលីពីននិងថៃ

ដោយ៖តុលា

ទន្ទឹមនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលជិតមកដល់នៅពេលខាងមុខនេះ ការតុបតែងរចនារូបភាពផ្សេងៗហាក់រំលេចភាពស្រស់ស្អាតនៅប្រទេសហ្វីលីពីន និងប្រទេសថៃ។

ទាំងអស់នេះគឺជាកម្រងរូបភាពខ្លះៗ ត្រូវបានថតដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣។ នៅក្នុងនោះមានមនុស្សម្នានៅChinatown ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន ពូកគេបាននាំគ្នាជ្រើសរើសគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងស្រស់ស្អាត។ជាក់ស្តែងមានផ្លែក្រូចនាំសំណាង ចង្កៀងគោមក្រហមឆ្អិនប្រកបដោយលក្ខណៈប្រពៃណីបុរាណចិននិងសម្ភារផ្សេងៗជាច្រើនទៀត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំទន្សាយនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករាឆ្នាំ២០២៣។ ចង្កៀងគោម គ្រឿងតុបតែងលម្អមាស រូបតុក្កតាទន្សាយ … ធាតុចូលឆ្នាំថ្មីកំពុងផុសឡើងនៅតាមដងផ្លូវក្នុងទីក្រុងម៉ានីល និងទីក្រុងបាងកក ជាមួយនឹងពណ៌ក្រហម និងពណ៌មាស ឆ្លុះបញ្ចាំងពីបរិយាកាសពិធីបុណ្យ និងរស់រវើក។ តាមសេចក្តីរាយការណ៍ នៅតាមដងផ្លូវនៃប្រទេសទាំងនេះគឺសម្បូរទៅដោយមនុស្សដើរទិញគ្រឿងតុបតែងផ្សេងៗ ច្រើនកុះករខុសប្លែកពីឆ្នាំមុនៗគួរឲ្យកត់សម្គាល់៕

ប្រភព៖ XINHUA.NET