ព័ត៌មានជាតិ

ផ្អាកយានយន្តឆ្លងកាត់បណ្តោះសន្នខណៈបាក់ដីប្របមាត់ស្ទឹង

បាត់ដំបង៖អាជ្ញាធរបានផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទខណៈបាក់ស្រុតដីប្រមាណ១០០ម៉ែត្រប្របមាត់ស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង ។

ប្រភពនៅជិតទីតាំងកើតហេតុបានឱ្យដឹងថា កំណាត់ផ្លូវប្របមាត់សង្កែនេះបានបាក់ស្រុត​កាលពីយប់ថ្ងៃទី១៩ ខែមករា តែរថយន្តតូចៗអាចឆ្លងកាត់បាន។លុះព្រឹកឡើងថ្ងៃទី២០ ខែមករានេះ ស្ថានភាពបាក់ស្រុតមានសភាពកាន់តែធ្ងន់ធ្ងរ ទើបអាជ្ញាធរនិងសមត្ថកិច្ចបានបិទដោយហាមមិនឱ្យ​មានការធ្វើចរាចរយានយន្តឆ្លងកាត់ទាំងស្រុងតែម្តង។

កំណាត់ផ្លូវបាក់ស្រុតយ៉ាងខ្លាំងនេះមានប្រវែងប្រមាណ១០០ម៉ត្រ ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ។ប្រភពដដែលបានបន្តថា បញ្ហាបាក់ស្រុតផ្លូវប្របមាត់ស្ទឹងបានកើតឡើង​ស្របពេលដែលមន្រ្តីបើកការដ្ឋានជីកចាក់គ្រឹះសាងសង់ច្រាំងស្ទឹងឱ្យរឹងមាំ និងមានសោភ័ណភាព ក៏ស្រាប់តែស្រុតទ្រង់ទ្រាយធំទាំងយប់តែម្តង៕ដោយ: ព្រះអង្គខ្មៅ