សេដ្ឋកិច្ច

ដើមឆ្នាំ​២០២៣ តម្លៃ​មាស​នៅ​កម្ពុជា​ហក់​ឡើងថ្លៃ​ដល់ ២២៨០​ក្នុង​មួយ​តម្លឹង

​ភ្នំពេញ​៖ ក្រុមអាជីវករ​លក់​មាស និង​អ្នកជំនាញ​ទីផ្សារ​មាស​នៅ​កម្ពុជា​កត់សម្គាល់​ឃើញថា ចូលដល់​ខែមករា​ដើមឆ្នាំ ឆ្នាំ​២០២៣ តម្លៃ​មាស​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ទីផ្សារ​ពិភពលោក បាន​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង ហាងឆេង​មាស​ដែល​បាន​លក់​នៅ​ថ្ងៃទី​១៨​ខែមករា​នៅ​ហាង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​មានតម្លៃ​ដល់​ទៅ​២២៨០​ដុល្លារ​ក្នុង​មួយ​តម្លឹង ដែល​តម្លៃ​នេះ គឺមាន​ការកើនឡើង​ប្រមាណ​ជិត​១០០ បើ​ធៀប​នឹង​តម្លៃ​មាស​កាលពី​ខែធ្នូ​ឆ្នាំ​២០២២​។​

​ការកើនឡើង​នេះ​ត្រូវបាន​ក្រុមអាជីវករ និង​អ្នកជំនាញ​វាយតម្លៃថា​អាច​បណ្តាលមកពី​តម្រូវការ​មាស​នៅ​តា​ប្រទេស​ធំ​ការកើនឡើង​គួបផ្សំ​សហរដ្ឋអាមេរិក​បន្ធូរ​បន្ថយ​ការដំឡើង​អត្រា​ការប្រាក់​គោល​លុយ​ដុល្លារ​និង​ការវាយតម្លៃ​សេដ្ឋកិច្ច​សក​មាន​ស្ថានភាព​មិនសូវ​ល្អ​នៅ​ឆ្នាំនេះ គួបផ្សំ​នឹង​តម្រូវការ​មាស​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​ចិន នៅ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។

​តាមរយៈ​កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​អ្នកជំនាញ​ជឿជាក់ថា តម្លៃ​មាស​នៅលើ​ទីផ្សារ​កម្ពុជា​និង​លើ​ពិភពលោក​នឹង​អាច​បន្ត​កើ​ឡើង​បន្ថែមទៀត​។ ប៉ុន្ដែ ក៏​អាច​ថមថយ​មកវិញ​ដែរ នៅក្រោយ​បុណ្យចូលឆ្នាំ​ចិន​៕​ដោយៈសិរីមតី