សន្ដិសុខសង្គម

ជំនាញរកឃើញបង្គាចាក់ចាហួយទម្ងន់ជិត២០០គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចជំនាញដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត បានរកឃើញបង្គាចាក់ចាហួយ​ប្រមាណជិត២០០គីឡូក្រាម នៅជិតផ្លូវរថភ្លើងត្រឡោកបែក។

មន្រ្តីក្នុងប្រតិបតិ្តការបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា កម្លាំងអគ្គនាយកដ្ឋានក.ប.ប. ប្រចាំ បានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់នៅជិតផ្លូវរថភ្លើងត្រឡោកបែក ដើម្បីយកគំរូវិភាគរកវត្តមានសារធាតុគីមីហាមឃាត់។

តាមលទ្ធផលវិភាគដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផល​ចំនួន៤០បានបង្ហាញឱ្យឃើញថា មិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែមន្រ្តីសាខាក.ប.ប.បានត្រួតពិនិត្យលើផលិតផលបង្គាស្រស់កំពុងដាក់លក់តាមស្តង់ហើយរកឃើញបង្គាទម្ងន់១៨០គីឡូក្រាមមានចាក់បញ្ចូលចាហួយសារធាតុ CMC ។

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនតែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូល​ក្នុងផលិតផលបង្គាស្រស់ដើម្បីបង្កើនទម្ងន់ ត្រូវមន្រ្តីជំនាញបានអនុវត្តនីតិវិធីពិន័យអន្តរកាលនិងរឹបអូស​ទំនិញទាំងនោះយកទៅកម្ទេចចោល៕ដោយ៖វិចិត្រ