សន្ដិសុខសង្គម

រថយន្តដឹកដីលេខខេមរភូមិន្ទបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

កណ្ដាល៖រថយន្តធំដឹកដីផ្លាកខេមរភូមិន្ទ បើកក្នុងល្បឿនលឿនបានបុកម៉ូតូ២គ្រឿងចំពីក្រោយ​ឱ្យដួលរួចកិនពីលើបណ្ដាលឱ្យម៉ូតូខូចខ្ទេចខ្ទីទាំងស្រុង និងមនុស្សរងរបួសធ្ងន់២នាក់។គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា អ្នករងរបួសធ្ងន់۔ឈ្មោះ ស៊ុម វល័ក្ខ អាយុ៤៣ឆ្នាំ នៅភូមិបឹងកក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាវ៉េវផ្លាកលេខភ្នំពេញ1HG-9911និងឈ្មោះវង វឿន អាយុ៦២ឆ្នាំ នៅភូមិត្រពាំងបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ​កណ្ដាល1AC-6706។ចំណែករថយន្តបង្កម៉ាកហ៊ីណូ ប្រភេទបែនដឹកដី ផ្លាកលេខ ខេមរភូមិន្ទ 3-2241 ជ្រុលធ្លាក់ផ្លូវ ហើយអ្នកបើកបររត់គេចខ្លួនបាត់។

ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុតៃកុងរថយន្តបើកបរក្នុងល្បឿនលឿន​ពេលជាន់ហ្រ្វាំងមិនស៊ី បណ្ដាលឱ្យបុកម៉ូតូបង្កគ្រោះថ្នាក់តែម្តង៕ដោយ៖វិចិត្រ