អន្តរជាតិ

មេណាតូ៖ សម្ព័ន្ធភាពប្តេជ្ញាបើកភ្លើងខៀវលើការបញ្ជូនអាវុធធុនធ្ងន់សម្រាប់អ៊ុយក្រែន

មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានសន្យាថានឹងបើកភ្លើងខៀវសម្រាប់ការ​បញ្ជូនអាវុធធុនធ្ងន់ និងទំនើបទៅកាន់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំធំនៅចុងសប្តាហ៍នេះ។

លោក Stoltenberg បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកា​សេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីសថា “នេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុង​សង្រ្គាម និងជាតម្រូវការកើនឡើងដ៏គួរឱ្យកត់សម្គាល់សម្រាប់ការគាំទ្រអ៊ុយក្រែន”។ លោក Stoltenberg  បានដាក់មួយឃ្លាយ៉ាងខ្លីថា “ប្រសិន​បើ​យើង​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ថ្ងៃ​ស្អែក យើង​ត្រូវ​ផ្តល់​អាវុធ​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ”។

មេណាតូរូបនេះសន្យាថា នឹងអំពាវនាវឲ្យមេដឹកនាំការពារជាតិមកពីប្រទេសប្រមាណ ៥០ និងណាតូផ្សេងទៀតក្នុងកិច្ចពិភាក្សានៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់ប្រទេសអាល្លឺម៉ង់​នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីផ្តល់ការគាំទ្រតាមខ្លួន ផ្តោតសំខាន់បំផុតទៅលើរថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ ដែលទីក្រុងKyiv សង្ឃឹម​ថា វានឹងផ្លាស់ប្តូរជោគវាសនាអ៊ុយក្រែន​ក្នុងសង្រ្គាម​ជាមួយរុស្ស៊ី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា