សន្ដិសុខសង្គម

បើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ស្វាយរៀង៖ រថយន្តម៉ាកស្តារិចដឹកផ្លែឈើបើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឱ្យ​បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍នោះបានកើតឡើង​នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង កាលពីល្ងាចថ្ងៃទី១៨ ខែមករា។

កម្លាំងនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ សម្ភស្ស អាយុ២៥ឆ្នាំ ជាកម្មករសំណង់នៅភូមិអង្គាសដី ឃុំតាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង1O-5477។

ចំណែកអ្នកបើករថយន្តមិនទាន់ស្គាល់ឈ្មោះនៅឡើយ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់​បន្សល់តែរថយន្តម៉ាកស្តារិចផ្លាកលេខស្វាយរៀង2B-5678 ធ្លាក់ចូលវាលស្រែ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យវាស់វែងនិងយកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ