សេដ្ឋកិច្ច

បុរស​ជា​ចុងភៅ​ម្នា​ក់នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​ខា​រ៉ា​បាវ

​ត្បូងឃ្មុំ ៖​បន្ទាប់ពី​ប្រគល់​រង្វាន់​ធំ​ដល់​អ្នកឈ្នះ​រង្វាន់​ធំ​១០០​លាន​រៀល​ដែលជា​កម្មករសំណង់រ​ស់​នៅ​ខេត្តព្រៃវែង​រួច​កាលពីពេល​កន្លងទៅ​ថ្មីៗ​នោះ នៅក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​រកឃើញ​អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​ថ្មី​មួយរូប​ទៀត​ដែលមាន​មុខរបរ​ជា​ចុងភៅ​ធ្វើ​ម្ហូប រស់នៅ​ភូមិ​ព្នៅ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

​លោក ចាប ចេ​ន អាយុ​៤២​ឆ្នាំ ដែលជា​អ្នកមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​កម្រិតជីវភាព​គ្រួសារ​មាន​ភាព​ខ្សត់ខ្សោយ ជា​រៀងរាល់ថ្ងៃ​ក្រៅពី​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ​លោក​តែង​ចេញ​ធ្វើ​ការរកចំណូល​បន្ថែម​ជាមួយនឹង​ជំនាញ​ជា​ចុងភៅ​ធ្វើ​ម្ហូប​តាម​កម្មវិធី​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​នៅ​ពេ​លោ​ចេញទៅ​ធ្វើជា​ចុងភៅ​ម្ហូប​ក្នុង​ពិធីមង្គលការ លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​១​កំប៉ុង​ទទួលទាន​លុះ​ពេល​គាស់​ក៏បាន​ឃើញ​រង្វាន់​១០០​លាន​រៀល​តែម្ដង​។

​លោក​បាន​បន្ត​ឱ្យដឹងទៀតថា នៅពេល​គាស់​ឃើញ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​ប៉ុន្តែ​មិនបាន​ប្រកាសប្រាប់​អ្នក​នៅក្បែរ​គ្នា​នោះទេ ព្រោះ​ខ្លាច​មានការ​ភ្ញាក់ផ្អើល​ខ្លាំង លុះ​ក្រោយពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​និយាយប្រាប់​ប្រពន្ធ​-​កូន​និង​ម្តាយក្មេក​ដែល​ស្ថិតក្នុង​បន្ទុក​របស់លោក ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។

​លោក ចាប ចេ​ន បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិតនិង​ក្រុមគ្រួសារ​របស់​លោក ហើយ​ក្រោយពេល​ទទួលបាន លោក​នឹង​យក​មួយចំនួន​សាងសង់​ផ្ទះ​ឱ្យបាន​សមរម្យ ព្រោះ​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំងហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​មុខរបរ​រកស៊ី​នៅផ្ទះដើម្បី​អាច​រកបាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅអនា​​គត​​។​

​ជា​ចុងក្រោយ លោក ចាប ចេ​ន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់ ៕​