សន្ដិសុខសង្គម

ផ្ទះពលរដ្ឋចំនួន៥ខ្នងផ្ទះបាក់ធ្លាក់ចូលទឹកស្ទឹងព្រែកត្នោតអស់ទាំងស្រុង

ភ្នំពេញ៖បាក់ច្រាំងមាត់ស្ទឹងព្រែកត្នោតបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ ជាមួយទ្រព្យសម្បត្តិ ជាច្រើនបាន​ធ្លាក់ចូលទឹកអស់ទាំងស្រុង។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ឧបទ្ទវហេតុបាក់ដីច្រាំងស្ទឹងព្រែកត្នោតធ្លាក់ផ្ទះចូលទឹកនោះនៅភូមិ ស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

មន្ត្រីដដែលបានបន្តថា ផ្ទះពលរដ្ឋរងគ្រោះ៥ខ្នងផ្ទះនោះចំនួន៥គ្រួសារ-ឈ្មោះហៀង រ៉ាន់ អាយុ៥៤ឆ្នាំ មានសមាជិក៤នាក់ ផ្ទះនេះសង់ពីដែកប្រក់ស័ង្កសីទំហំ៥គុណ១១ម៉ែត្រ បាត់លុយ២.០០០ដុល្លារ-ផ្លាទីនមួយតម្លឹង-ប្លង់ដី២ប័ណ្ណនិងសម្ភារប្រើប្រាស់។

​-ឈ្មោះ រ៉ាន់ ស្រីនាង អាយុ ២៨ឆ្នាំ សមាជិក៤នាក់ ផ្ទះសង់ពីដែកប្រក់ស័ង្កសីទំហំ៥គុណ១១ម៉ែត្រ បាត់លុយ១.០០០ដុល្លារនិងសម្ភារប្រើប្រាស់​ឈ្មោះ រ៉ាន់ រ៉ាវី អាយុ៣៥ឆ្នាំ សមាជិក៣នាក់ ផ្ទះសង់ពីដែកប្រក់ស័ង្កសីទំហំ៥គុណ១១ម៉ែត្រ បាត់លុយ១.៥០០ដុល្លារ និងសម្ភារប្រើប្រាស់។ឈ្មោះ អ៊ុច ឃីម អាយុ ៦២ឆ្នាំ សមាជិកម្នាក់ ផ្ទះសង់ពីដែកប្រក់ស័ង្កសី ទំហំ៥គុណ១៤ម៉ែត្រ បាត់លុយ ១៥០ដុល្លារនិងសម្ភារប្រើប្រាស់ និង​ឈ្មោះផល សុផា អាយុ ៤២ឆ្នាំសមាជិក៦នាក់ ផ្ទះសង់ពីដែក ប្រក់ស័ង្កសីទំហំ៥គុណ៩ម៉ែត្រ។

ក្រោយមានគ្រោះមហន្តរាយកើតឡើង ​កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន​បានចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដល់អាយុជីវិត៕ដោយ៖វិចិត្រ