កីឡា

 Napoli បន្សល់ត្រឹមការខកចិត្តក្រោយជ្រុះចេញពីពាន Coppa Italia ក្រោមថ្វីជើង Cremonese

ដោយ៖ Rith Kongkea

គ្រូបង្វឹកក្រុម Napoli លោក Luciano Spalletti បានខកចិត្តជាខ្លាំងក្រោយក្រុមរបស់លោកបានធ្លាក់ចេញ​ពីពានCoppa Italia ក្រោមថ្វីជើង Cremonese ដោយបាល់កាត់សេចក្ដីប៉េណាល់ទី ។

មុនការប្រកួត Napoli ជាក្រុមមានភាគរយខ្ពស់ដែលអាចឡើងទៅជុំបន្តខណៈប៉ះ Cremonese ជាក្រុមកំពុងត្រដាបត្រដួសខ្លាំងដោយពួកគេឈរលេខ 20 នៅបាតតារាងនៃក្របខ័ណ្ឌអ៊ីតាលី Serie A ។

ក្នុងជំនួបនេះ Napoli បានគ្របដណ្ដប់ទាំងស្រុងទៅលើក្រុម Cremonese ខណៈបញ្ចប់ 90នាទី បានត្រឹមស្មើគ្នា២-២ ប៉ុណ្ណោះ ការប្រកួតបានអូសបន្លាយរហូតដល់១២០នាទី ស្របពេល Cremonese មានកីឡាកររងពិន័យកាតក្រហមម្នាក់ ក៏ក្រុមទាំង២មិនអាចរកឈ្នះចាញ់បានដែរ រហូតឈានដល់​វគ្គទាត់បាល់កាត់សេចក្តីប៉េណាល់ទីម្ខាង៥គ្រាប់ ពោលគឺ Napoli ទាត់ចូល៤ ខណៈ Cremonese ទាត់ចូល៥ ជាលទ្ធផលក្រុមជើងខ្លាំង Napoli បានត្រឹមខកចិត្ត និងជ្រុះចេញពីពានរង្វាន់ Coppa Italia តែម្ដង៕