កីឡា

Man united អាចរកជ័យជម្នះលើកទី៨ ជាប់គ្នាបានទេប៉ះ Crystal palace យប់នេះ

ដោយ៖Rith Kongkea

ក្រុមបិសាចក្រហម Manchester United នឹងទៅសួរសុខទុកម្ចាស់ផ្ទះ Crystal Palace នៅ    សប្ដាហ៍ទី20 វេលាម៉ោង 3:00 ទៀបភ្លឺ។

Man U មិនចាញ់សោះ 7 ប្រកួតជាប់គ្នា ក្រោមការដឹកនាំរបស់លោក Eric tan Hag តើយប់នេះពួកគេ អាចរកជ័យជម្នះលើកទី8 ជាប់គ្នាបានដែរឬយ៉ាងណា ?

គួរបញ្ជាក់ផងដែរថា Manchester United បច្ចុប្បន្នកំពុងស្ថិតនៅលេខ 4 មាន38ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ 3 Newcastle ប៉ុន្តែបើ United ឈ្នះយប់នេះ នឹងឡើងមកឈរលេខ 2 បណ្ដោះអាសន្ន ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal តែ 6ពិន្ទុប៉ុណ្ណោះ៕