អន្តរជាតិ

មន្រ្តីអ៊ុយក្រែនម្នាក់និយាយថា រុស្ស៊ីមានផ្លូវ២យ៉ាងក្នុងការដណ្តើមជ័យជម្នះ

មន្រ្តីអ៊ុយក្រែនម្នាក់បានដាក់ការវាយតម្លៃថា រុស្ស៊ីអាចមានផ្លូវ២យ៉ាងក្នុងការដណ្តើមជ័យជម្នះ បើទោះបីផ្លូវនោះធ្លាប់បរាជ័យហើយក៏ដោយ។

លោក Yehor Cherniev ដែលជាសមាជិកសភាអ៊ុយក្រែន បានដាក់ការព្រមាន២យ៉ាង ដែលអាចធ្វើឲ្យ​រុស្ស៊ី​ទទួលបានជ័យជម្នះ។ វិធីទី១ ពូទីនអាចវាយប្រហារទីក្រុងគៀវជាថ្មី ដែលជារដ្ឋធានីធំរបស់​អ៊ុយក្រែន មានការិយាល័យរដ្ឋាភិបាលស្ថិតនៅ។ មន្រ្តីរូបនេះបាននិយាយថា ទោះបីជាវិធីទី១ធ្លាប់បាន​បរាជ័យហើយក៏ដោយ តែបើរុស្ស៊ីធ្វើបាននោះពួកគេនឹងទទួលបានជ័យជម្នះយ៉ាងឆាប់ គ្រប់គ្រងលើអ៊ុយក្រែនយ៉ាងពេញលេញ។ នៅក្នុងសេណារីយ៉ូទី២ រុស្ស៊ីអាច “បើកការវាយលុកគោលដៅ​មួយចំនួន” នៅភាគខាងលិចអ៊ុយក្រែន ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនដែលភ្ជាប់អ៊ុយក្រែនទៅកាន់អឺរ៉ុប​ជាច្រើន ដែលបានផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចសំខាន់ៗពេញមួយសង្រ្គាមកន្លងមកនេះ។

ក្នុងការវាយតម្លៃយុទ្ធសាស្រ្តនេះ លោក Seth Jones នាយកកម្មវិធីសន្តិសុខអន្តរជាតិ និងគម្រោងការគំរាមកំហែងឆ្លងដែននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានច្រានចោល ដោយប្រាប់កាសែត Newsweek កាលពីថ្ងៃអង្គារថា យុទ្ធសាស្ត្រនេះទំនងជា​មិនអាចសម្រេចបានសម្រាប់លោកពូទីនឡើយ។ នោះ​គឺ​ជា​យុទ្ធសាស្ត្រចាស់​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២”។ “ពួកគេមិនអាចធ្វើបានដោយជោគជ័យទេកាលនោះ ហើយក៏នឹងមិនអាចប្រើការ​កើតទៀតដែរ”។ ពួកគេមិនមានសមត្ថភាពក្នុងការរួមបញ្ចូលគ្នានូវអាវុធ ការបញ្ជា និងការគ្រប់គ្រង ដឹកជញ្ជូននោះទេ។ ពិសេសជាងនេះ រូបភាពពីផ្កាយរណប ក៏មិនបានបង្ហាញថា រុស្ស៊ីបានកសាង​កងកម្លាំងថ្មី ក្នុងការប៉ុនប៉ងដណ្តើមយកកន្លែងណាផ្សេងភ្លាមៗដែរ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ដោយ៖សុខ តុលា