សន្ដិសុខសង្គម

ឃាត់ខ្លួនម្ចាស់ទីតាំងម៉ាស្សាបង្កប់សេវា ផ្លូវភេទនិងស្តី្រចំនួន៨នាក់

ភ្នំពេញ៖ កម្លាំងនគរបាលបានចុះបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ដោយឃាត់ម្ចាស់ ទីតាំងម្នាក់ ស្ត្រីបម្រើផ្លូវភេទ៨នាក់ មានអនីតិជន៣នាក់ ស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើ មួយចំនួន។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរ បានចុះបង្ក្រាបហាងម៉ាស្សាកោសជប់យីហោ “៩៩៩៩” បង្កប់សេវាផ្លូវភេទ​ស្ថិតនៅផ្ទះម្តុំខាងលិចចុងស្ពានព្រែកព្នៅ ផ្លូវវិមានឈ្នះ ឈ្នះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៧ ខែមករា។

ប្រភពដដែលបានបន្តថា ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំងម្នាក់ឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ នៅភូមិ សង្កាត់ខាងលើ​ជាមួយស្ត្រីបម្រើផ្លូវភេទ៨នាក់​ក្នុងនោះមានក្មេងស្រីអនីតិជន៣នាក់​និងវត្ថុតាងស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើមួយចំនួន។

ក្រោយមកផ្នែកជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំងទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ចំណែកនាងៗទាំង៨នាក់ត្រូវបានប្រគល់ឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ដោយ៖វិចិត្រ