សេដ្ឋកិច្ច

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​គម្រោង​វិនិយោគ​ចំនួន​២ ដែលមាន​ទុន​២០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែមករា​នេះ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​២​ដែលមាន​ទុន​២០​លាន​ដុល្លារ​វិនិយោគ​លើ​រោងចក្រ​ផលិត​អំពូល​ភ្លើង នៅក្នុង​ខេត្តស្វាយរៀង​។​គម្រោង​នេះ បង្កើត​ការងារ​ប្រមាណ​១៥០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​ចល័ត អំពូល​ភ្លើង​សូ​ឡា សម្ភារៈ​ប្លា​ស្ទិ​ក និង​សម្ភារៈ​បរិក្ខារ​ជួសជុល (​ដែកស្វាន វី​ស​…) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍​, ខេត្តស្វាយរៀង​, ក្នុង​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៧៥០​កន្លែង​។​

២- “TECHNOMATE (CAMBODIA)PRECISION METAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល អំពូល​ភ្លើង​សូ​ឡា​និង បរិក្ខារ អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍​, ខេត្តស្វាយរៀង​,​ក្នុង​ទុនវិនិយោគ​ចំនួន ១០ លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៧៥០​កន្លែង​

ដោយៈសិរីមតី​