ភ្នំពេញៈ សកម្មភាពនៃការសាងសង់ នៅក្នុងប្រទេសកម្ពុជាឃើញថាចាប់ផ្ដើម មានសកម្មភាពឡើងវិញនិងរំពឹងថា វិស័យនេះនឹងបន្តមានកំណើនឡើងវិញ នៅក្នុងឆ្នាំ២០២៣នេះ។
ជាក់ស្ដែងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា វិស័យសំណង់នៅក្នុងឆ្នាំ២០២៣នេះដោយរំពឹងថានឹងមានកំណើនឡើងវិញ ក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងឆ្នាំ២០២៣នេះ។
នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះ សកម្មភាពនៃការសាងសង់ក្នុងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជាឃើញថាចាប់ផ្ដើមមានដំណើរការឡើងវិញ ជាពិសេសការដ្ឋានសំណង់ ដែលបានផ្អាកដំណើរការកាលពីអំឡុងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០និងឆ្នាំ ២០២១ ។
តាមរយៈសកម្មភាព នៃដំណើរការសាងសង់ កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ជាសសញ្ញាល្អសម្រាប់សកម្មភាពនៃការសាងសង់នៅក្នុងឆ្នាំ២០២៣នេះ ហើយរំពឹងថាការសាងសង់នឹងរំពឹង មានកំណើនឡើងវិញនៅក្នុងឆ្នាំនេះផងដែរ៕ដោយៈសិរីមតី