កីឡា

Cristiano Ronaldo នឹងធ្វើជាប្រធានក្រុម Saudi All-Star XI ក្នុងការប្រកួតមិត្តភាពទល់នឹង PSG

ដោយ៖Rith Kongkea

Cristiano Ronaldo នឹងត្រូវជួបតទល់ជាមួយ Leonel Messi ម្ដងទៀតក្នុង​ការ​ប្រកួត​មិត្តភាពរវាងក្រុម Saudi All-Star XI ដែល​នឹង​ត្រូវ​ប៉ះ PSG នៅ​ថ្ងៃ​ទី១៩ ខែ​មករានេះ ខណៈ Ronaldo នឹងធ្វើជាប្រធានក្រុម Saudi All-Star XI ដោយមានកីឡាករចម្រុះមកពី Al-Nassr និង Al-Hilal ។

ដូចនេះអ្នក​គាំទ្រ​ Ronaldo និង Messi នឹងបានឃើញអាយដលរបស់ពួកគេប៉ះគ្នាម្ដងទៀតនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ។

គួររំលឹកផងដែរថា នេះជាការជួបគ្នាលើកដំបូងហើយ បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្គាល់ CR7 សម្រេចចិត្តចាកចេញពីទ្វីបអឺរ៉ុបមកកាន់មជ្ឈិមបូព៌ា ដោយមកចូលរួមជាមួយក្រុម Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ។ កំពូលកីឡាករទាំង២ ខកខានជួបគ្នាចាប់តាំងពី ឆ្នាំ2020 ខណៈ CR7 លេងឲ្យ Juventus យកឈ្នះ 3ទល់០ ទៅលើ Barcelona ដែលមាន Messi ក្នុងពានរង្វាន់ Champion League ៕