អន្តរជាតិ

ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc លាលែងពីតំណែង

ដោយ៖តុលា

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅទីបំផុតបានប្រកាសលាលែងពីដំណែងនៅថ្ងៃអង្គារទី ១៧ ខែមករា ឆ្នាំ២០២៣នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានសម្រេចលាលែងពីតំណែង បញ្ចប់ការប្រកួតប្រជែងនយោបាយហើយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថ្ងៃដែលលោកហៀបនឹងត្រូវបណ្តេញចេញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ VNA បាននិយាយថា លោក Phuc បាន “ដាក់ស្នើការលាលែងពីមុខតំណែងដែលត្រូវបានចាត់តាំង លាឈប់ពីការងារ និងចូលនិវត្តន៍”។

លោក Phuc ដែលមានអាយុ ៦៨ ឆ្នាំដែលកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦-២០២១ បានកាន់តំណែងជាប្រធានាធិបតីយ៉ាងធំក្នុងរយៈពេលតិចជាង ២ ឆ្នាំ ហើយជាមន្ត្រីជាន់ខ្ពស់បំផុតដែលត្រូវបានកំណត់គោលដៅដោយការបង្ក្រាបអំពើពុករលួយដ៏ខ្លាំងក្លារបស់គណបក្ស៕

ប្រភព៖ AFP